អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartScale powered by Seedstars នឹង​រៀបចំ​ការធ្វើ​បទ​បង្ហាញ​ផែនការអាជីវកម្ម​(Demo Day) នៅ​ភ្នំពេញ​
23, Jul 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​គ្រប់គ្រង​ការវិនិយោគ និង​ការប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ នៅ​តំបន់​ទន្លេមេគង្គ និង​Seedstars World ដែលជា​សហគមន៍​អន្តរជាតិ​សម្រាប់​សហគ្រិន និង​អាជីវកម្ម​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ទីផ្សារ​ដែលមាន​ការរីក​លូតលាស់​លឿន បានដាក់​ដំណើរការ​កម្មវិធី SmartScale powered by Seedstars ដែលជា​កម្មវិធី​ជួយ​ព​ន្លឿ​ន និង​ជំរុញ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​កម្មវិធី SmartScale បានជ្រើសរើស​អាជីវក​ម្ម​បង្កើត​ថ្មី ដំណាក់កាល​ដំបូង ចំនួន​១១ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​រយៈពេល ៣​ខែ ដើម្បី​ព​ន្លឿ​ន​ការ​វិវឌ្ឍន៍​អាជីវកម្ម​របស់ខ្លួន​។ កម្មវិធី​នេះ បានទទួល​បានការ​ចូល​រួម​គាំទ្រ ពី​សំណាក់​គ្រូ​ណែនាំ​ជាតិ និង​អន្តរជាតិ ចំនួន​ជាង​២០​រូប​។ គោលបំណង​របស់​កម្ម​វិធី​នេះ គឺ​ដើម្បី​ជួយ​អាជីវកម្ម​បង្កើត​ថ្មី ត្រៀមខ្លួន​សម្រាប់​ទទួល​ការវិនិយោគ ដោយ​ពង្រឹង​ភាព​សាក​សម នៃ​ផលិតផល​សម្រាប់​ទីផ្សារ (Product-Market Fit) និង​លទ្ធភាព​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន ។​


 
​កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បាន​បញ្ជាក់ថា ៖«​យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ ដែលមាន​ឱកាស​ត្រលប់មក​កម្ពុជា​វិញ បន្ទាប់ពី​បានធ្វើការ​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ជាច្រើន​កាលពី​ឆ្នាំមុន ។ តាមរយៈ​ការ​ហឹ្វ​ក​ហាត់ Bootcamp រយៈពេល ៣​ថ្ងៃ និង​ការប្រកួតប្រជែង ការធ្វើ​បទ​បង្ហាញ​ផែនការអាជីវកម្ម ដែលនាំឱ្យ Seedstars វិនិយោគ​លើ​អាជីវកម្ម​បង្កើត​ថ្មី ផ្នែក​ដឹកជញ្ជូន​ក្នុងស្រុក ដែលមាន​ឈ្មោះថា ជូន​អ្នក​។ ទោះបីជា​ប្រព័ន្ធ Ecosystem របស់​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា ទើបតែ​មានការ​ចាប់ផ្តើម​នៅឡើយ ប៉ុន្តែ​ស្ថាបនិក​អាជីវកម្ម​ក្នុងស្រុក មានការ​តាំងចិត្ត និង​ឆន្ទៈ​ខ្ពស់ នៅក្នុង​ការរៀនសូត្រ​។ យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ ក្នុងការ​ចូលរួមចំណែក​ពង្រឹង​ប្រព័ន្ធ Ecosystem និង​ការរីកចម្រើន​របស់​ក្រុម​អាជីវកម្ម​បង្កើត​ថ្មី​មួយ​នេះ តាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​របស់​យើង​»​។​
 
​ទម្រង់​នៃ​កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​រីកចម្រើន​លឿន (Lean and Growth Methodologies) ដើម្បី​ជួយ​អាជីវកម្ម​បង្កើត​ថ្មី ពង្រីក​អាជីវកម្ម​របស់ខ្លួន​កាន់តែ​លឿន និង​សម្រេច​គោលដៅ​វិនិយោគ​របស់ខ្លួន​។ កម្មវិធី​នេះ មាន​ប្រធានបទ​ដូចជា វិធីសាស្ត្រ​កំណត់​អតិថិជន និង​ស្វែងយល់​បញ្ហា​របស់​អតិថិជន យុទ្ធសាស្ត្រ​កំណើន និង​ការអនុវត្ត AARRR Funnel និង​យុទ្ធសាស្ត្រ​កៀងគរ​ទុន​។ កម្មវិធី​នេះ មាន​វគ្គ​ថ្មីៗ​មួយចំនួន​ដូចជា សិក្ខាសាលា​ជាមួយ​គ្រូ​ណែនាំ​ក្នុងស្រុក និង​ក្រៅ​ស្រុក​, កិច្ចប្រជុំ​មួយ​ទល់​មួយ​ជាមួយ​គ្រូ​ផ្នែក​សហគ្រិនភាព (Entrepreneur in Residence), អាហារ​ពេល​ល្ងាច​ជាមួយ​ដៃគូ​នៅក្នុង​ប្រព័ន្ធ Ecosystem , ការសម្តែង​ធ្វើ​បទសម្ភាសន៍​ជាមួយ​អតិថិជន និង​ពេលវេលា​ជំនួយ​បន្ថែម សម្រាប់​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​អាជីវកម្ម​របស់ខ្លួន​។​


 
​លោក កឹម បូរ៉ា នាយក​ក្រុមហ៊ុន Mekong Strategic Partners បាន​មានប្រសាសន៍ថា​៖«​ការផ្តល់​ការណែនាំ និង​ជំនួយ​ផ្នែក​បច្ចេកទេស មាន​សារៈសំខាន់​ខ្លាំង សម្រាប់​ភាពជោគជ័យ​ក្នុង​រយៈពេល​វែង​របស់​អាជីវកម្ម​បង្កើត​ថ្មី​មួយ​។ តាមរយៈ​កម្មវិធី SmartScale យើងខ្ញុំ​បាន​ផ្តល់ជូន​អាជីវកម្ម​បង្កើត​ថ្មី នូវ​ការណែនាំ​ពី​គ្រូ​ដែល​បទពិសោធន៍​ខ្ពស់ និង​កម្មវិធី​អន្តរជាតិ​ដ៏​ល្អ សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​។ យើងខ្ញុំ​សង្ឃឹមថា​កម្មវិធី​នេះ នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​នៅក្នុង​តំបន់ មកលើ​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា ហើយ​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា អាច​បង្ហាញមុខ​នៅលើ​ឆាក​អន្តរជាតិ​»​។         
 
​កម្មវិធី​នេះ នឹង​បិទ​បញ្ចប់​ដោយ​ការធ្វើ​បទ​បង្ហាញ​ផែនការអាជីវកម្ម (Demo Day) នៅ​ថ្ងៃទី​២៥ ខែកក្កដា ។ នៅ​ថ្ងៃ​បិទ​បញ្ចប់​នេះ នឹងមិន​ត្រឹមតែ​ផ្តល់ឱកាស ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ បាន​ស្គាល់​អាជីវកម្ម​បង្កើត​ថ្មី របស់​កម្មវិធី SmartScale ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​បង្កើតជា​វេទិកា​ដ៏​ល្អ​មួយ សម្រាប់​ភាគី​ពាក់ព័ន្ធ នៅក្នុង​ប្រព័ន្ធ​Ecosystem របស់​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា ទំនាក់ទំនង​គ្នា ដែល​រួមមាន​អាជីវកម្ម​បង្កើត​ថ្មី វិនិយោគិន កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម សាជីវកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រាជរដ្ឋាភិបាល​ផងដែរ​។ 


 
​លោក Feiruz Ikhwan ជា​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖«​ក្រុមហ៊ុន Smart រំពឹងថា ខ្លួន​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍ និង​ការវិនិយោគ​លើ​ប្រព័ន្ធ Ecosystem របស់​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា​។ កម្មវិធី​ផ្សេងៗ​ដូចជា កម្មវិធី SmartScale នេះ​រួមមាន​ធាតុ​ផ្សំ​ជាច្រើន​ដែល​ចាំបាច់​ក្នុងការ​ជំរុញ​គំនិត និង​ពង្រឹងសមត្ថភាព​អាជីវកម្ម​នៅក្នុង​ស្រុក ឱ្យ​កាន់តែ​ប្រសើរឡើង​។ ខ្ញុំ​សង្ឃឹមថា ការធ្វើ​បទ​បង្ហាញ​ផែនការអាជីវកម្ម​(Demo Day) នឹង​បង្ហាញជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពី អាជីវកម្ម​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា ដែល​កំពុងមាន​ការរីក​លូត​សាស់​យ៉ាង​ឆាប់រហ័ស នៅ​កម្ពុជា​»​។​
 
​កម្មវិធី SmartScale បានទទួល​ការគាំទ្រ​ពី​ដៃគូ​យ៉ាងសំខាន់ រួមមាន គម្រោង Development Innovations របស់ USAID និង​ក្រុមហ៊ុន Smart Axiata​។ កម្មវិធី​នេះ បាន​អនុវត្ត​រួមគ្នា ដោយ​ក្រុមហ៊ុន Mekong Strategic Partners និង Seedstars World ។​


 
​លោកស្រី Kate Heuisler ជា Chief of Party នៃ​គម្រោង Development Innovations របស់ USAID បាន​មានប្រសាសន៍ថា​៖«​ប្រទេស​កម្ពុជា ត្រូវការ​តួអង្គ​ចម្រុះ​ដើម្បី​ស្វែងយល់ និង​បង្កើត​ដំណោះស្រាយ​អាទិភាព​មួយចំនួន របស់​ប្រទេសជាតិ ដូចជា វិស័យ​ការងារ សុខាភិបាល ទេសចរណ៍ និង​ជំនួញ ខណៈដែល​កម្ពុជា កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ការសម្រេច​គោលដៅ​ឌីជីថល ឆ្នាំ​២០២៥​។ កម្មវិធី SmartScale ត្រូវបាន​រៀបចំឡើង ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​បង្កើត​ថ្មី ដំណាក់កាល​រីកលូតលាស់ និង​យើងខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បានឃើញ​អាជីវកម្ម​បង្កើត​ថ្មី​ជាច្រើន បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​នេះ និង​អាជីវកម្ម​បង្កើត​ថ្មី​ទាំងនេះ កាន់តែ​មាន​ភាព​រឹង​ម៉ាំ ក្នុងការ​ពឹងពាក់​លើ​ខ្លួនឯង មានការ​ត្រៀមខ្លួន សម្រាប់​ទទួល​បានការ​វិនិយោគ និង​មាន​ទំនុកចិត្ត​លើ​និរន្តរភាព និង​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​»​។​
 
​អាជីវកម្ម​បង្កើត​ថ្មី ដែល​បានជ្រើសរើស​សម្រាប់​កម្ម​វិធី SmartScale ជំនាន់​ទីមួយ​នេះ​រួមមាន​៖
 
•​ ​Bongpheak គឺជា​គេហទំព័រ​ការងារ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ផ្តោតលើ​ការងារ​ជំនាញ​ទាប​។​
•​ ​Buyloy.com គឺជា​ផ្លេ​ត​ហ្វ​ម (Platform) ទិញ​ទំនិញ​អន​ឡាញ ប្រកបដោយ​ទំនុកចិត្ត​នៅ​ប្រទេស​កម្ពុជា​។​
•​ ​Impact Explorer ផ្សារភ្ជាប់​អ្នកធ្វើដំណើរ ជាមួយនឹង​បទពិសោធន៍​ដំណើរ​កម្សាន្ត ដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​សហ​គម​ន៍ និង​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរឡើង តាមរយៈ​វិស័យ​ទេសចរណ៍​។​
•​ ​DirexPlay បង្កើត​ហ្គេម​ចល័ត ដែល​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ និង​ផ្តល់​បទពិសោធន៍​លេង​ហ្គេម ជាមួយ​មនុស្ស​ដទៃទៀត​។​
•​ ​First Womentech Asia មានបំណង​ធ្វើ​ទំនើប​នីយកម្ម​ប្រតិបត្តិការ​មន្ទីរពេទ្យ និង​អាជីវកម្ម​ផ្នែក​សុខាភិបាល​។​
•​ ​Healthogo គឺជា​ផ្លេ​ត​ហ្វ​ម​សម្រាប់​អ្នកជំងឺ ទទួលបាន​ព័ត៌មាន​ផ្នែក​សុខភាព និង​ណាត់ជួប​ជាមួយ​គ្រូពេទ្យ នៅតាម​មន្ទីរពេទ្យ និង​គ្លីនិក​។​
•​ ​Kokopon គឺជា​ផ្លេ​ត​ហ្វ​ម ដែល​ផ្តល់ព័ត៌មាន​អំពី​ការផ្សព្វផ្សាយ និង​ការ​បញ្ចុះតម្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​។​
•​ ​Muuve ធ្វើឱ្យ​ជីវិត​កាន់តែ​ងាយស្រួល តាមរយៈ​ការសម្របសម្រួល​ការដឹក​ជញ្ជូន​ម្ហូបអាហារ​។​
•​ ​RentKH Tech គឺជា​ផ្លេ​ត​ហ្វ​ម​អន​ឡាញ សម្រាប់​លក់ និង​ជួល​អចលនទ្រព្យ​។​
•​ ​BLOC គឺជា​ផ្លេ​ត​ហ្វ​ម​ក្នុងស្រុក សម្រាប់​ការលក់ទំនិញ​អន​ឡាញ និង​ការដឹកជញ្ជូន​។​
•​ ​Wayhome ផ្តល់​ដំណោះស្រាយ​យ៉ាង​ងាយស្រួល សម្រាប់​អ្នក​ជួល ម្ចាស់​អគារ និង​ភ្នាក់ងារ​អចលនទ្រព្យ​។​
 
​ដើម្បី​ចូលរួម​ការធ្វើ​បទ​បង្ហាញ​ផែនការអាជីវកម្ម (Demo Day) នៅ​ថ្ងៃទី​២៥ ខែកក្កដា សូមមេត្តា​ចុះឈ្មោះ​តាមរយៈគេហទំព័រ https://smartscalekh.eventbrite.com/៕ 








(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com