វគ្គ​៨ក្រុម​ចុងក្រោយ Hun Sen Cup៖ ការពារជាតិជួបភ្នំពេញក្រោន និងជំនួប៣ទៀត
កីឡាជាតិ
ជាតិ
វគ្គ​៨ក្រុម​ចុងក្រោយ Hun Sen Cup៖ ការពារជាតិជួបភ្នំពេញក្រោន និងជំនួប៣ទៀត
24, Jul 2019 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មការប្រកួតបាល់ទាត់ជាតិ​កម្ពុជា (CNCC) បានរៀបចំ​​ការចាប់​ឆ្នោត​សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​២៤ ខែកក្កដា នេះ​។ កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ប្រធាន​ក្រុម​ក្លិប​ក្រសួងការពារជាតិ ជា​អ្នក​ចាប់ឆ្នោត​។​



ម្ចាស់​ការពារ​តំណែងជើង​ឯក​ក្រសួងការពារជាតិ ត្រូវតទល់​ជាមួយ​ភ្នំពេញក្រោន សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩។ ការពារជាតិ ធ្លាប់ឈ្នះជើង​ឯក​៣លើក រីឯភ្នំពេញក្រោន​ធ្លាប់ទទួលបាន​២លើក។ កាលពីឆ្នាំ​២០១០ ការពារជាតិ បានឈ្នះភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រ។



ព្រះខ័នរាជស្វាយរៀង
ដែលជាម្ចាស់ជើងឯក​៤ជំនាន់ ត្រូវទៅ​ប្រកួតជើងទីមួយនៅទឹក​ដីអង្គរថាយហ្គឺ​រ​។ ស្វាយរៀងឈ្នះជើងឯកចុងក្រោយកាលពី​ឆ្នាំ​២០១៧ ខណៈអង្គរថាយហ្គឺរ ធ្លាប់បាន​លេខ​៣ពីរលើក ដោយកាលពីឆ្នាំមុន បានលេខ៣ស្ទួនជាមួយ​ណាហ្គាវើលដ៍។

សូលទីឡូអង្គរ បង្ហាញវត្តមាននៅវគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​ត្រូវ​តទល់ជាមួយ​ក្រុម​ខ្លាំងបឹងកេត។ បឹងកេត​ព្យាយាម​ដើម្បី​បោះឆ្ពោះទៅ​ដណ្តើម​ជើងឯក​លើកដំបូង បន្ទាប់ពី​ពួក​គេ​បាន​ត្រឹម​លេខ​៣​កាលពី​ឆ្នាំ​២០១៤ និង​លេខ​៤ កាលពីឆ្នាំ​២០១៧។

វិសាខា ដែល​ខក​ឱកាស​ត្រឹម​វគ្គ​១៦ក្រុមចុងក្រោយនា​ការបង្ហាញវត្តមានលើកដំបូង កាលពីរដូវកាលមុន ត្រូវប៉ះជាមួយ​គិរីវង់សុខសែនជ័យ។ គិរីវង់ បាន​លេខ​៤មួយលើក​កាលពីឆ្នាំ​២០១៣។

​ជើង​ទីមួយ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៧ និង​ទី​៨ ខែសីហា រីឯ​ជើង​ទី​ពីរ​នៅ​ថ្ងៃទី​២១ និង​២២ ខែសីហា ឆ្នាំ​២០១៩​។ បើតាម​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់ (CNCC) ការប្រកួត​នឹងត្រូវ​កែប្រែ​ផងដែរ ពាក់ព័ន្ធ​នឹង​កាលវិភាគ​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​៕


Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com