EDC ផ្អាក​ចរន្ត​អគ្គិសនីតាម​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ពីថ្ងៃ​ទី​២៥ ដល់ទី​២៨ ខែកក្កដា​
ជាតិ
EDC ផ្អាក​ចរន្ត​អគ្គិសនីតាម​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ពីថ្ងៃ​ទី​២៥ ដល់ទី​២៨ ខែកក្កដា​
25, Jul 2019 , 7:59 am        
រូបភាព
​អគ្គិសនី​កម្ពុជា (EDC) នឹង ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ថ្ងៃទី​២៥​ដល់​២៨​កក្កដា ដើម្បី​ជួសជុល​ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​សម្រាប់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ​ចុះ​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០១៩​។

 
​ការផ្អាក​ចរន្តអគ្គិសនី​៤​ថ្ងៃនេះ គឺ​ចាប់ពី​ម៉ោង​៩​ដល់​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច តាម​កន្លែង ​និង​ពេលវេលា​រួមមាន​៖ 
 
​ថ្ងៃទី​២៥ នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ និង​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, សង្កាត់​គោក​ឃ្លាង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​, និង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 
 
​ថ្ងៃទី​២៦ នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​, សង្កាត់​គីឡូ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ និង​ទី​២ ខណ្ឌ​ឫស្សី​កែវ​, សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 
 
​ថ្ងៃទី​២៧ នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​, សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​, សង្កាត់​ឃ្លោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​, សង្កាត់​ត្រ​ពាំ​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ស្នោរ សង្កាត់​ឪឡោក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ 
 
​ថ្ងៃទី​២៨ នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​, សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​, សង្កាត់​ស្ទឹងមានជ័យ​១​និង​៣ ខណ្ឌមានជ័យ​, សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​, សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​, សង្កាត់​ចោមចៅ​ទី​២​និង​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ស្នោរ សង្កាត់​ឪឡោក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​៕ 

Tag:
 EDC
© រក្សាសិទ្ធិដោយ thmeythmey.com