អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​បញ្ចុះ​អត្រា​ការប្រាក់​ឥណទាន​ប្រាក់រៀល ដើម្បី​ចូលរួម​ការរីកចម្រើន​របស់​អតិថិជន​
25, Jul 2019 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​នៅ​កម្ពុជា ដែលមាន​បណ្តាញ​ការិយាល័យ​ជិត ១៨០ ទូទាំងប្រទេស និង​មាន​បុគ្គលិក​ជាង ៨,០០០​នាក់ កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ ដល់​អតិថិជន​ជាង ៤០ ម៉ឺន​នាក់ នៅតែ​បន្ត​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការផ្តល់​«​ឥណទាន​ជា​ប្រាក់រៀល​»​។
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖«​ប្រា​សាក់ បាន​នាំយក​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដ៏​ល្អ​ប្រពៃ​សម្រាប់​អតិថិជន តាមរយៈ​ការផ្តល់​ទំហំ​ឥណទាន​ជា​ប្រាក់រៀល កាន់តែ​ធំ​ជាង​មុន រយៈពេល​កាន់តែ​វែង​ជាង​មុន និង​អត្រា​ការប្រាក់​កាន់តែ​ពិសេស​ជាង​មុន ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​សម្រាប់​ប្រកប​អាជីវកម្ម កសិកម្ម  និង​មុខរបរ​ផ្សេងៗ​»​។​
 
​បើតាម​នាយក​ប្រតិបត្តិ​ប្រា​សាក់ ស្ថាប័ន​ខ្លួន​នៅតែ​បន្ត​ពង្រីក​វិសាលភាព និង​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ជាមួយនឹង​ទំហំ​កម្ចី រហូតដល់ ២,០០០​លាន​រៀល ជាមួយនឹង​រយៈពេល​ក​ម្ចី​រហូតដល់ ១២០​ខែ ក្នុង​អត្រា​ការប្រាក់​ទាប​ជាង​មុន និង​របៀប​សង​ត្រលប់ សមស្រប​តាម​លំហូរ​សាច់ប្រាក់​របស់​អតិថិជន ដើម្បី​ចូលរួម​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​អតិថិជន ឱ្យ​កាន់តែ​ប្រសើរ និង​តប​តាម​តម្រូវការ​របស់​អតិថិជន​។​
 
​លោកអ្នក អាចទាក់ទង​ប្រា​សាក់ ដើម្បី​ទទួលបាន​ប្រាក់កម្ចី ឬ​ប្រើប្រាស់​សេវា​ផ្សេងៗ តាមរយៈ​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ អញ្ជើញ​ទៅកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​។ 
 
​ក្រៅពី​សេវា​ឥណទាន ប្រា​សាក់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប ដូចជា ប្រាក់​បញ្ញើ​សន្សំ ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ប្ដូរប្រាក់ សេវា​ធនាគារ​ចល័ត អេ​ធី​អឹម ទិញ​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com