ពីនេះ ពីនោះ
បរិវារស័ព្ទ «​ជាតិ​ជៅ​, ឆ្អិនឆ្អៅ​, ឈ្ងុយ​ឈ្ងប់​» សម្រាប់​ប្រើ​ខុសគ្នា​បែបណា​?
26, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បរិវារស័ព្ទ ឬ​គន្លាស់កាត់​«​ជាតិ​ជៅ​»,«​ឆ្អិនឆ្អៅ​» និង​«​ឈ្ងុយ​ឈ្ងប់​» មាន​ពាក្យ​ពីរ​ផ្សេងៗ​គ្នា ដែល​ផ្សំ​ចូលគ្នា សម្រាប់​បង្កើតបានជា​ន័យ​តែមួយ​។



ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​ពាក្យ​ទាំងនេះ ក្នុង​វចនានុក្រម​ខ្មែរ​ពាក្យថ្មី ដោយ​ពន្យល់​ដូចខាងក្រោម​៖ 
 
«​ជាតិ​ជៅ​» មកពី​ពាក្យ ជាតិ បូក​នឹង​ជៅ ដែល​មានន័យថា រសជាតិ​សំខាន់​ដែលមាន​ប្រចាំ​ក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ ឬ​ក្នុងការ​តម្រេក​។ ជាទូទៅ គេ​ប្រើពាក្យ «​ជាតិ​ជៅ​» ជាមួយ​ម្ហូបអាហារ​។ ឧទាហរណ៍​៖  សម្ល​នេះ​មាន​ជាតិ​ជៅ​ណាស់​។ អ្នកប្រាជ្ញ​បុរាណ ប្រើពាក្យ​«​ជៅ​»​ប្រដូច​នឹង​រសជាតិ​ពិសេស​ជាងគេ​ក្នុង​លោក​។ ពោល​ពាក្យ​«​ជៅ​»​គេ​ប្រើ​វា​ក្នុងន័យ​ថា ជៅ​នៅ​កៀន​ភ្លា​ត គឺ​ជាតិ​នៅ​កៀន​ភ្លៅ​។ 
 
​ចំពោះ​ពាក្យ​«​ឆ្អិនឆ្អៅ​»​ក៏​ជា​ពាក្យ​ពីរ​បូក​ចូលគ្នា​ដែរ ដែល​មានន័យថា ពុំមែន​ឆៅ គឺ​ឆ្អិន​ពុំមែន​ឆៅ ពោលគឺ ឆ្អិន​មែនទែន​។ ចំណែក​ពាក្យ ឈ្ងុយ បូក​នឹង ឈ្ងប់ បង្កើតបានជា «​ឈ្ងុយ​ឈ្ងប់​» មានន័យថា ផ្ទៀងផ្ទាត់​,​ស្វិតស្វាញ​,​ពិនិត្យពិច័យ​។ គេ​ប្រើពាក្យ​នេះ សំដៅលើ​បុគ្គល​ដែល​ធ្វើការ​ឈ្ងុយ​ឈ្ងប់ គឺ​បុគ្គល​ដែល​ខំធ្វើការ​ដោយ​ពិនិត្យពិច័យ​។ 
 
​បរិវារស័ព្ទ​ជាច្រើន​ទៀត​ដែល​ខ្មែរ​យើង​ឧស្សាហ៍​យកមកប្រើ នោះ​មានដូចជា​ពាក្យ វង្វេងវង្វាន់​,​កាក់កប​,​វៀចវេរ​, វត្តវ៉ា​, យឺតយ៉ាវ​,​យឺតយូរ​,​យឺនយូរ​, គន់គូរ​,​គ្នីគ្នា​, គ្រាំគ្រា​,​ក្រៀមក្រំ​,​ក្រៀមក្រោះ​,​ឌឺដង​,​ក្មេងក្មាង​,​ក្រីក្រ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com