ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ម្នាក់​ឆ្លាត​ជាង​ម្នាក់ទៀត​អាច​ដោយសារតែ​រឿង​ទាំងនេះ (​ទទួលស្គាល់​តាមបែប​វិទ្យាសាស្ត្រ​)
26, Jul 2019 , 11:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតក្នុង​ពេលវេលា​មួយចំនួន​នៃ​ជីវិត​រស់នៅ​របស់​យើង យើង​សុទ្ធតែ​ឆ្ងល់​ថា តើ​យើង​ពិតជា​ឆ្លាត​ជា​អ្នកដទៃ​ឬ​អត់​។



បើសិនជា​អ្នក​នៅតែ​ងើយ​ឆ្ងល់​អំពី​រឿងនេះ​ទៀត ខាងក្រោម​នេះ​គឺជា​ហេតុផល​បែប​វិទ្យាសាស្ត្រ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​អ្នកដទៃ​បាន​។ 
 
​ជា​កូនច្បង​
 
​មែនហើយ សម្រាប់​កូន​បង​គេ​អាចនឹងទទួល​បាន​នូវ​អ្វីដែល​អ្នក​ចង់បាន​។ មានការ​សិក្សា​ជាច្រើន​និយាយថា សម្រាប់​កូនច្បង​ច្រើនតែ​ឆ្លាត​ជាង​កូន​បន្ទាប់ៗ​។ 
 
​មាន​ទំនាក់ទំនង​នឹង​កម្ពស់​
 
​បើសិនជា​អ្នកមាន​កម្ពស់​មិនសូវ​បានទេ នោះ​អ្នកវិទ្យាសាស្ត្រ​មិនអាច​និយាយបានថា កម្ពស់​របស់​អ្នក​អាចទាក់ទង​នឹង​ភាព​ឆ្លាត​វៃ​ខ្លាំង​ដែល​អ្នកមាន​ឡើយ​។ 
 
​ឪពុកម្តាយ​ជាម​នុស្ស​ឆ្លាត​ដែរ​
 
​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Queensland បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏​ភាព​ឆ្លាត​វៃ​របស់​ក្មេងៗ​មាន ២០ ទៅ​៤០​ភាគរយ​ដែរ ដែល​ផ្ត​ល់ពី​ឪពុកម្តាយ​របស់​ពួកគេ​។ 
 
​រៀន​ភ្លេង​តាំងពី​វ័យក្មេង​
 
​បើសិនជា​អ្នក​បាន​រៀន​អំពី​ការលេង​ឧបករណ៍​តន្ត្រី​កាលពី​នៅ​ក្មេង នោះ​ឱកាស​អ្នកទទួលបាន​ភាព​ឆ្លាត​វ៉ៃ​ជាង​ក្មេង​ដទៃ​គឺ​ខ្ពស់​ណាស់​។ 
 
​ជឿ​លើ​អាទិទេព​
 
​រឿងនេះ​ស្ថិតក្នុង​ភាព​ខ្វែងគំនិត​គ្នា​បន្តិចបន្តួច​ដែរ ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​អាមេរិក​អង់គ្លេស និង​អ្នកស្រាវជ្រាវ Satoshi Kanazawa បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជឿ​លើ​អាទិទេព​ប្រហែល​ជាមាន​ភាព​វ័យឆ្លាត​ជាង​មនុស្ស​ដែល​ខ្លាច​ព្រះ​ជា​ម្ចាស់​។ 
 
​ចូលចិត្ត​បណ្ណាល័យ​
 
​ការសិក្សា​ដូចគ្នា​និយាយថា បើសិនជា​អ្នកជា​មនុស្ស​ចូលចិត្ត​នៅក្នុង​បណ្ណាល័យ ហើយ​គោរព​ទៅលើ​ទស្សនៈ​ផ្សេងគ្នា​ពី​ខ្លួនឯង ហើយ​តែងតែ​ទទួលយក​ការយល់ឃើញ​ថ្មីៗ អ្នក​អាចជា​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នកដទៃ​ហើយ​។ 
 
​ជា​មនុស្ស​ប្រុស​ដែល​ស្មោះស្ម័គ្រ​នឹង​ស្នេហា​របស់ខ្លួន​
 
​ការសិក្សា​បាន​រកឃើញថា​បុរស​ដែល​សុខចិត្ត​លះបង់​ពេលវេលា និង​ស្រឡាញ់​ប្រពន្ធ​កូន​ខ្លួនឯង​ជំនួស​ការ​មាន​ស្រី​ញី​ខាងក្រៅ​ច្រើន តែងតែ​ត្រូវបាន​គេ​សង្កេតឃើញថា​មាន​ភាព​វ័យឆ្លាត​ជាង​បុរស​ដែល​ដើរ​លេងស្រី​ញី​ច្រើន​។​
 
​អ្នក​បាន​បៅ​ទឹកដោះ​ម្តាយ​
 
​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ ឃើញថា​មានការ​លូតលាស់​ខាង​បញ្ញា​ស្មារតី​ល្អ​ជាង​អ្នក​ដែល​មិនបាន​បៅ​។​
 
​ជា​មនុស្ស​ស្គម​
 
​ការសិក្សា​បាន​ឲ្យ​ដឹងថា សាច់​ក្នុង​រាងកាយ និង​ភាព​ឆ្លាត​វ៉ៃ​មាន​ទំនាក់ទំនង​គ្នា​ដោយផ្ទាល់​។ កាលណា​អ្នក​កាន់តែ​ស្គម ភាព​ឆ្លាត​វ៉ៃ​កាន់តែ​កើតមាន​ច្រើន​។ 
 
​រស់នៅ​បែប​រញ៉េរញ៉ៃ​
 
​រឿងនេះ​អាចជា​ហេតុផល​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរតែ​បន្ត​នូវ​ការរស់នៅ​បែប​រញ៉េរញ៉ៃ​ទៀតហើយ​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ដោយ​សាកលវិទ្យាល័យ Minnesota Carlson School of Management បាន​ឲ្យ​ដឹងថា អ្នក​ដែល​ធ្វើការ​ក្នុង​មជ្ឈដ្ឋាន​រញ៉េរញ៉ៃ​តែងតែមាន​ភាព​ឆ្នៃប្រឌិត​ខ្ពស់ជាង​អ្នក​ដែល​រស់​នៅមាន​សណ្តាប់ធ្នាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com