អត្ថបទពាណិជ្ជកម្ម
អស់ទាស់​៦៨​គ្រឿង សម្រាប់តែ​មនុស្ស​៦៨​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​!
26, Jul 2019 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី​របស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែល​ល្បី​រន្ទឺ​នៅ​តំបន់​អឺរ៉ុប​បាន​លេច​រូបរាង​ឡើង ដោយ​កើតចេញពី​ការ​រចនា​និង​សហកា​គ្នា​ជាពិសេស​រវាង​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ OPPO និង ក្លិប​បាល់​ទាល់​ដ៏​ល្បីល្បាញ (Barca) ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​តំបន់​អឺរ៉ុប​ដែល​អ្នកណាៗ​ក៏​ស្គាល់ នោះ នៅ​ទីបំផុត​គេ​បានប្រកាសថា ម៉ូ​ឌែ​ល​ដ៏​ពិសេស​នេះ​នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ​នោះ​ហើយ ក្នុង​ចំនួន​កំណត់​ត្រឹមតែ ៦៨​គ្រឿង​ប៉ុណ្ណោះ​។ លោកអ្នក​សាក​គិត​មើលថា​ហេតុ​អី​បានជា​វា​មក​ក្នុង​ចំនួន​តិច​ម្ល៉េះ​? អាចមកពី​វា​ថ្លៃ​ខ្លាំង​? ឬ​ចំនួន​ផលិត​តិចតួច​ខ្លាំង​? តិច​ដូច​ពាក្យ​គេ​និយាយថា “​របស់​ល្អ​មិន​ដែលមាន​ច្រើន​ទេ​“ “​របស់​ល្អ កាន់តែ​តិច កាន់តែ​ពិសេស​”​។​
 
​កន្លងមក​ក៏មាន​ព័ត៌មាន​បែកធ្លាយ​មួយចំនួន​ដែរ ទាំង​នៅក្នុង​ស្រុក និង នៅក្រៅ​ស្រុក ដែល​លើកឡើង​ពី​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ថា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​តំណាង ឲ្យ​ការ​សហការគ្នា​គ្មាន​គូរ​ប្រៀប ដើម្បី​គាំទ្រ​ដល់ Team បាល់ទាត់ Barcelona ដែល​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ បង្កើត​អារម្មណ៍​ស្និត​ស្នាល​ជាមួយ Team Barca នោះ ។ 


 
​នៅពេលនេះ វា​កំពុង​ធ្វើ​ឲ្យ​អ្នក​ដែលជា​អ្នកគាំទ្រ ជាមួយ Team Barcelona និង អ្នក​ដែល​និយម​ទស្សនា​បាល់ទាត់​ទាំងអស់​ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក ទប់​អារម្មណ៍​លែង​ហ្នឹងហើយ​។  ព្រោះ​ច្បាស់​ណាស់​ថា​ម្នាក់ៗ​ពិតជា​ចង់​ក្លាយ​ម្ចាស់​គ្រង​លើ​ម៉ូ​ឌែ​ល​ថ្មី​ដ៏​កម្រ​មាន​នេះ​ជាក់​ជាមិនខាន មិន​ថា​អ្នកណា​នោះទេ បើ​បាន​វា​កាន់​ក្នុង​ដៃ​ហើយ គឺ​មានន័យថា​អ្នក​មនុស្ស​ពិសេស​ជាងគេ​ហើយ​។  
 
៦៨​គ្រឿង​ណា​! លេងសើច​ម៉េច​បាន​! ចេញ​តែ​ម៉ា​ប្រ៉ា​វ​អស់​បាត់ ! ចឹ​ង​ចាំ​មើលថា        ន​ណា​មាន​និស្ស័យ​ចាប់​កាន់ អង្អែល ឆែក ICON ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី​ដ៏​ទំនើប​នេះ​មុនគេ ដោយ Special Edition ទាំង​៦៨​គ្រឿង​នេះ​នៅ​ទូទាំងប្រទេស​កម្ពុជា​! ថា​មិនត្រូវ​ពេលនេះ មាន​គេ​ទៅ​កក់​ទុក​មុន​តាម​ហាង​អស់ហើយ​មើលទៅ​។ ដូច្នេះ​អ្វីដែល​ចាំមើល​បន្ត គឺ​តម្លៃ​ផ្លូវ​ការដែល​នឹងត្រូវ​លក់​ក្នុងប្រទេស​កម្ពុជា នៃ​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះ​តាម​ដឹង​កន្លងមក លឺថា​តម្លៃ​នៅ​អឺរ៉ុប​ជាង​១​ពាន់​ដុល្លា​ឯណោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com