ពីនេះ ពីនោះ
«​ចំអាម​» ជា​ពាក្យ​ត្រូវ «​ច្រ​អាម​»​ឬ​«​ចា​អាម​»​ជា​ពាក្យ​ខុស​
27, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជាទូទៅ​ខ្មែរ​យើង​ខ្លះ​មាន​ទម្លាប់​ប្រើពាក្យ​ដែល​ខុសពី​វចនានុក្រម​ខ្មែរ​។ ទម្លាប់​នេះ​ពិតជា​មិន​ងាយ​នឹង​ផ្លាស់ប្តូរ​ឡើយ​។ ដើម្បី​កែ​ទម្លាប់​នេះ​បាន​ទាល់តែ​ពលរដ្ឋ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ពាក្យ​ដោយ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​នឹង​វចនានុក្រម​ខ្មែរ​ជាមុនសិន​។


 
«​ចំអាម​»​ជា​ពាក្យ​ត្រឹមត្រូវ តែ​មិនសូវ​ជាមាន​អ្នក​និយាយ​ឲ្យ​ចំ និង​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​ឡើយ ផ្ទុយទៅវិញ​គេ​បែរជា​និយម​និយាយថា​«​ច្រ​អាម​» ឬ​«​ចា​អាម​»​ទៅតាម​ទម្លាប់មាត់​ដែល​ប្រើ​។ 
 
«​ចំអាម​»​មានន័យថា រង្វាស់​វែង​ប្រវែង​ពី​ត្រឹម​ចុង​មេដៃ​ទៅ​ចុង​ម្រាម​កណ្តាល ញែក​តឹង​ពីគ្នា​(​ប្រវែង​១២​ធ្នាប់​)៕  

© រក្សាសិទ្ធិដោយ thmeythmey.com