កីឡាជាតិ
ជាតិ
ការពារជាតិ​ស្វាគមន៍​ប៉ូលិស ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​ទទួល​យុវជន​បាទី អគ្គិសនី​ប៉ះ​វិសាខា​
27, Jul 2019 , 8:59 am        
រូបភាព
សកម្មភាពប្រកួតរបស់ប៉ូលិស(ឆ្វេង)និងទ័ពកន្លងមក, រូបភាពពី CNCC
សកម្មភាពប្រកួតរបស់ប៉ូលិស(ឆ្វេង)និងទ័ពកន្លងមក, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១៧​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់ ស្វាគមន៍​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​(​ប៉ូលិស​) រីឯ​វិសាខា​ប៉ះ​ម្ចាស់ផ្ទះ​អគ្គិសនី ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ទទួលភ្ញៀវ​យុវជន​អាយុ​ក្រោម​១៨​បាទី​។

 
​ក្រសួងការពារជាតិ ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​ក្រោយ​យកឈ្នះ​កំពង់ចាម ៤-២ ក្រសួងការពារជាតិ​ត្រូវការ​បន្ត​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក ខណៈ​ប៉ូលិស ក៏ត្រូវ​ការ​ឈ្នះ​ផងដែរ ដើម្បី​ធានាថា ខ្លួន​នៅមាន​សង្ឃឹម​ដណ្តើម​ជើងឯក​។ តែបើ​សិន​ពួកគេ​ចាញ់​ក្នុង​ការប្រកួត​នេះ ពួកគេ​នឹង​ឱកាស​ត្រឹមនេះ​តែម្តង​។ បច្ចុប្បន្ន​ប៉ូលិស​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​១៤​ពិន្ទុ ដែលមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​២៨​ពិន្ទុ ខណៈ​ពួកគេ​បន្ទាប់ពី​ប្រកួត​នៅសល់តែ​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ ចំណែក​ទ័ព​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​២៦​ពិន្ទុ ដោយមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​១៦​ពិន្ទុ​។ ការប្រកួត​ជើង​ទី​១​ទ័ព​យកឈ្នះ​ប៉ូលិស ៤-២​។ 
 
អគ្គិសនីត្រូវស្វាគមន៍វិសាខានៅកីឡដ្ឋាន​របស់ខ្លួន
 
​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
 
​ក្រោយ​ស្មើ ១-១ ជាមួយ​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដើម្បី​ពង្រឹង​ទីតាំង​លេខ​៣​ដែល​ខ្លួន​កំពុង​ឈរ​មាន​៣៤​ពិន្ទុ​។ ចំណែក​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដែល​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក ក៏​រំពឹង​អាច​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​២​ផងដែរ​។ សម្រាប់​១៦​ប្រកួត​កន្លងមក​ក្រុម​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​មួយ​នេះ ទទួលបាន​ជ័យជម្នះ​តែ​១​លើក​ប៉ុណ្ណោះ ក្រៅពីនេះ គឺ​ចាញ់​ទាំងអស់​។ កាល​ជើង​ទី​១ អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​យុវជន​បាទី ៦-០​។ 
 
​អគ្គិសនី​កម្ពុជា ប៉ះ វិសាខា វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​អគ្គសិ​នី​កម្ពុជា​
 
​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​យ៉ាង​តានតឹង ៤-៣ វិសាខា​ត្រូវ​ឈ្នះ​អគ្គិសនី​កម្ពុជា ដើម្បី​ពង្រឹង​ទីតាំង​លេខ​៤ ដែល​ខ្លួន​កំពុង​ក្តោប​ក្តាប់​បណ្តោះអាសន្ន​មាន​៣៤​ពិន្ទុ​។ ពួកគេ ក៏ត្រូវ​ឈ្នះ​ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​៦​ជាប់​គ្នា​ផងដែរ​។ សម្រាប់​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​១៦​ពិន្ទុ​អគ្គិសនី​កម្ពុជា បើសិន​ពួកគេ​ចាញ់​នៅថ្ងៃនេះ នោះ​ពួកគេ​អាច​នឹង​ឱកាស​ប្រជែង​ពាន​។ ដូច្នេះ​ពួកគេ​រំពឹង​ប្រើ​ភាព​មានប្រៀប​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​វិសាខា ដើម្បី​បន្ត​ឱកាស​របស់ខ្លួន​។ ការប្រកួត​ជើង​ទី​១ វិសាខា​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០៕  
 
  


Tag:
 (​បាល់ទាត់​
  Cambodian League 2019
  ទ័ព​
  ប៉ូលិស​
  វិសាខា​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com