អត្ថបទពាណិជ្ជកម្ម
​ហេតុផល ៥​យ៉ាង ដែល​គ្រប់គ្នា​នៅតែ​គាំទ្រ OPPO F11 Pro
27, Jul 2019 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
 
​យើង​អាច​និយាយបានថា​ជា​ស៊េរី​ទូរស័ព្ទ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង នៅពេលដែល​វត្តមាន​ទូរស័ព្ទ OPPO ត្រកូល F នៅតែ​បន្ត និង មាន​អ្នកគាំទ្រ​មិន​ដាច់​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ទាំង​នៅ​កម្ពុជា និង​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។ មាន​ហេតុផល​៥​យ៉ាង​ដែល​អ្នក​ទាំងអស់គ្នា​គួរតែ​ដឹង​ពី​គុណ​ស​ម្បិ​ត្ត​ដែលមាន​ស្រាប់​របស់ OPPO ត្រកូល F ជាពិសេស​គឺ​ម៉ូ​ឌែ​ល​ទំនើប​ចុងក្រោយ OPPO F11 Pro ទាំងបី​ពណ៌ ដែលមាន​ពណ៌ Thunder Black, Aurora Green និង​ពណ៌ Waterfall Grey! ។ 

​​ហេតុផល​ទី​១៖ នោះ​គឺ គុណ​តម្លៃ ដែល​មានន័យថា​ទោះ​វា​មានតម្លៃ​ត្រឹមតែ 359$ នេះ​ក្តី គឺ​មនុស្ស​គ្រប់​វ័យ​អាច​ទទួលយកបាន​ទាំងអស់ ដោយ​វា​មិន​ថ្លៃ​ពេក និង មិន​ធូរ​ថ្លៃ​ពេក​។ 
​ហេតុផល​ទី​២៖ គុណភាព​ថាមពល​ថ្ម​ធំ 4000mAh និង មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 ហើយ​ដូច​អ្នក​ទាំងអស់គ្នា​ធ្លាប់​បានដឹង​ស្រាប់​ហើយ​ថា ត្រកូល F គឺ​ចាប់    ផ្តើម​ល្បី​ខ្លាំង​តាំងពី​ជំនាន់ F9 មកម្ល៉េះ​! ដោយ​វា​អាច​សាក​ថ្ម​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ គឺ​ឆាប់​ពេញ និង អាច​និយាយ​គ្នា​លេង​បាន​រយៈពេល​យូរ ដូច្នេះ​កាន់តែ​លែងមាន​បញ្ហា​ទៀតហើយ​ចំពោះ​ម៉ូ​ឌែ​ល OPPO F11 Pro 128GB នេះ​។ 
 
 
ហេតុផល​ទី​៣៖ គឺ​ទំហំ​ផ្ទុក​ទិន្នន័យ ROM 128GB កាន់តែ​ធំ​ជាង​មុន​ចំនួន​២​ដង និង ទំហំ RAM 6GB ដែលជា​មូលហេតុ​ដ៏​មាន​សារៈសំខាន់​មូ​យ​សម្រាប់​អ្នក​និយម​លេង​ហ្គេម​អ៊ី​ន​ធើ​ណែ​ត ព្រោះ​វា​អាច​ផ្ទុក​នូវ​ហ្គេម​អន​ឡាញ​ធំៗ​បាន​កាន់តែ​ច្រើនជាង​មុន​សម្រាប់​លោកអ្នក មិនតែប៉ុណ្ណោះ​ទំហំ​នេះ​អាច​ផ្តល់នូវ​គុណសម្បត្តិ​ក្នុងការ​ផ្ទុក​រូបភាព​វីដេអូ និង រូបភាព​សន្លឹក​បានកា​ន់​តែ​ច្រើន​មិនគួរ​ឲ្យ​ជឿ​។​
 
​ហេតុផល​ទី​៤៖ គឺ​គុណភាព​កា​ម៉េ​រ៉ា​ក្រោយ​ភ្លោះ 48MP អាច​ថតរូប Portrait ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត និង កា​ម៉េ​រ៉ា​ស៊ែ​ល​ហ្វី​បង្កប់ខ្លួន​ទំហំ 16MP រហូតដល់ Fan ខ្លះ​បានដាក់​ឈ្មោះ​កា​ម៉េ​រ៉ា​របស់​វា​ថា ជា​អ្នកជំនាញ​កែ​សម្ផស្ស​ម៉ា​អេ​ម​តែម្តង ។  

​ហេតុផល​ទី​៥៖ គឺ​ការ​រចនា​រូបរាង​ខាងក្រៅ​ដ៏​ទាន់សម័យ និង ទាក់ទាញ​ជាមួយ​ពណ៌​ទាំងបី​បែប High Class ព្រម​ជាមួយនឹង​អេក្រង់​លាត​ពេញ កម្រិត 6.5 FHD+ រហូតដល់​ទៅ 93.1% ឯណោះ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​កាន់​តែមាន​ភាពងាយស្រួល ក្នុងការ​ទស្សនា​រូបភាព         វីដេអូ និង រូបភាព​ផ្សេងៗ គ្មាន​ការរំខាន​ពី​ចន្លោះ​ឆក និង ត្រជាក់​ភ្នែក​ថែម​ទៀតផង​៕ 
 
 
​(អត្ថបទពាណិជ្ជកម្ម)

 

 

© រក្សាសិទ្ធិដោយ thmeythmey.com