ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ តែងតាំង​មន្ត្រី​ក្រសួងការបរទេស​៦​រូប​
28, Jul 2019 , 11:24 am        
រូបភាព
រាប់ពីឆ្វេងលោក កុយ គួង ទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី ,លោក ប្រាក់ ងួនហុង ទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំវៀតណាម, លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងលោក កែរ វិសិដ្ឋ ឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី
រាប់ពីឆ្វេងលោក កុយ គួង ទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី ,លោក ប្រាក់ ងួនហុង ទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំវៀតណាម, លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងលោក កែរ វិសិដ្ឋ ឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី
 ភ្នំពេញ​៖ មន្ត្រីការទូត​៦​រូប ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា តែងតាំង​ជា​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២៥ កក្កដា​។​

 
​មន្ត្រី​ទាំង ៦​រូបនោះ មាន​តំណែង​អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និង​ទីប្រឹក្សា​ក្រសួង​។ ក្នុងនោះ​មាន​លោក កុយ គួ​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​អូស្ត្រាលី ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
 
​លោក កែរ វិសិដ្ឋ ឯកអគ្គរាជទូត​ប្រចាំ​នៅ​សហព័ន្ធរុស្ស៊ី ជា​អនុរដ្ឋលេខាធិកា​។ រីឯ​លោក ណី សំអុល ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង អង្គការ​អន្តរជាតិ​នានា ទីក្រុង​ហ្សឺ​ណែវ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា​។​
 
​ចំណែក​លោក ប្រាក់ ងួន​ហុង ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​វៀតណាម ជា​អគ្គលេខាធិការ​។ លោក ស៊ឹម វីរៈ ទីប្រឹក្សា​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ាន និង​លោក សុក ជា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សហភាព​មី​យ៉ាន់​ម៉ា ជាទី​ប្រឹក្សា​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ មាន​ឋានៈ​ស្មើ​អគ្គនាយក​៕
 
 

Tag:
 ​ព្រះមហាក្សត្រ​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com