សំឡេង​រឿង​អាសអាភាស​ចេញពី​ទូរ​សព្ទ​អ្នកកាសែត​ម្នាក់ ពេល Flamengo បង្ហាញខ្លួន Filpe Luis
កីឡាអន្តរជាតិ
អន្តរជាតិ
សំឡេង​រឿង​អាសអាភាស​ចេញពី​ទូរ​សព្ទ​អ្នកកាសែត​ម្នាក់ ពេល Flamengo បង្ហាញខ្លួន Filpe Luis
29, Jul 2019 , 2:42 pm        
រូបភាព
Filipe Luis សើចហួសចិត្តក្រោយឮសំឡេងថ្ងូរ​ចេញពីទូរសព្ទដៃអ្នក​កាសែតកីឡាម្នាក់
Filipe Luis សើចហួសចិត្តក្រោយឮសំឡេងថ្ងូរ​ចេញពីទូរសព្ទដៃអ្នក​កាសែតកីឡាម្នាក់
ដោយ: ថ្មីៗ
Filipe Luis អតីត​ខ្សែការពារ​ក្លិប Chelsea និង Atletico Madrid បានបង្ហាញ​វត្តមាន​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប Flamengo នៃ​ក្របខណ្ឌ​បាល់ទាត់​កំពូល​ប្រេ​ស៊ី​ល Campeonato Brasileiro Série A​។ ប៉ុន្តែ​មិនបាន​រៀបចំ​ស្រួលបួល​ផង ស្រាប់តែ​គេ​លឺ​សំឡេង​ស្រែកថ្ងូរ​ក្នុង​រឿង​អាសអាភាស​ដែល​ចេញពី​ទូរ​សព្ទ​ដៃ​របស់​អ្នកកាសែត​ម្នាក់​។ ទាំងអស់គ្នា​នៅក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន រួមទាំង Luis ផ្ទាល់​នាំគ្នា​សើច​ទាំង​ហួសចិត្ត​។​

 
​កីឡាករ​ប្រេ​ស៊ី​ល Filipe Luis អាយុ​៣៣​ឆ្នាំ ចូលរួម​ជាមួយ Flamengo ដែលជា​ក្លិប​ពី​កុមារភាព​របស់ខ្លួន​ក្នុង​កិច្ចសន្យា​២​ឆ្នាំកន្លះ បន្ទាប់ពី​ផុតកំណត់​កិច្ចសន្យា​ជាមួយ Atletico Madrid កាលពី​ខែមិថុនា កន្លងមក​។ 
 
Luis និង​លោក Marcos Braz នាយក​ក្លិប Flamengo រង់ចាំ​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​។ ខណៈដែល Luis រៀបនឹង​ហារ​មាត់​រៀបរាប់​ទាក់ទង​នឹង​វត្តមាន​របស់ខ្លួន​នៅ Flamengo ស្រាប់តែ​គេ​លឺ​សំឡេង​ស្រែកថ្ងូរ​ខ្លាំងៗ​ពេញ​បន្ទប់ ហើយ​គេ​ដឹង​ភ្លាមៗ​ថា សំឡេង​នោះ​ចេញពី​ទូរ​សព្ទ​ដៃ​របស់​អ្នកកាសែត​ម្នាក់​។​
 
​លោក Marcos Braz កីឡាករ Luis និង​មនុស្ស​ផ្សេងទៀត​នៅក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​បាននាំគ្នា​សើច​ហួសចិត្ត ខណៈ​អ្នកសារព័ត៌មាន​ដែលជា​ម្ចាស់​ទូរ​សព្ទ​ប្រញាប់​បិទ​សំឡេង​វិញ​យ៉ាង​ឆាប់រហ័ស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com