អត្ថបទពាណិជ្ជកម្ម
ភាពខុសគ្នា​រវាង​ការបង្កើត Reno FC Barcelona ថ្មី និង​ម៉ូ​ឌែ​ល FC Barcelona ជំនាន់​ចាស់
29, Jul 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ និមិត្តសញ្ញា FC Barcelona គឺជា​និមិត្តរូប ដែល​បង្ហាញ​ពី​ស្មារតី​រួបរួមគ្នា​ជា​ថ្លុ​ង​មួយ របស់​ក្រុម​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​លើ​ព​ភព​លោក Barca ដូច្នេះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition គឺជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​ដើម្បី​ជំរុញ លើកទឹកចិត្ត​ក្រុម​កីឡាករ និង​ក្រុម​អ្នកគាំទ្រ ឲ្យ​កាន់តែ​ខិត​មក​ជិតគ្នា និង​ការផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា​កាន់តែ​ល្អ​ជាង​មុន​។
 
​វា​ជា​ប្រភេទ​ទូរស័ព្ទ​ថ្មី ដែល​បាន​បង្កើតឡើង​ដោយ​កា​សហការគ្នា​ដ៏​ជិតស្និទ្ធ តែមួយគត់ រវាង​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO និង​ក្លិប​បាល់ទាត់ Barca នឹង​ជាការ​បង្កើតឡើង ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​មួយ​ម៉ូ​ឌែ​ល​នេះ មើលទៅ​កាន់តែ​ស្និទ្ធស្នាល និង​កាន់តែ​បន្ស៊ី​គ្នា ក្នុង​ស្មារតី​ជា​ក្រុម​។ លោកអ្នក​អាច​ឃើញ Logo​ថ្មី ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ មាន​អក្សរ FCB ពណ៌​មាស រាង​ព្រិលៗ​បន្តិច រំលេច​ចេញមក ដើម្បី​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន របស់​ក្រុម​កីឡាករ​បាល់ទាត់ Barcelona ឆ្ពោះទៅមុខ​ឥត​ងាករេ​។ 


 
​ចំណែក Logo ពានរង្វាន់​មាស តំណាង​ឲ្យ​និមិត្តសញ្ញា​ក្រុម​វិញ ក៏​មិនធម្មតា​ដែរ​។ នេះ​គឺ​កត្តា​ដែល​ធ្វើ​ឲ្យ Fan ឈ្លក់​វង្វេង​ជាមួយនឹង​វា និង​អម​ជាមួយនឹង​អក្សរ​ពណ៌​មាស​តូចៗ នៅ​ខាងក្រោម​តំណាង​ឲ្យ​ដៃគូ​សហការគ្នា ជា​កិត្តិយស​បំផុត សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​រវាង​ភាគី​ទាំងពីរ​។ ម៉ូ​ឌែ​ល OPPO FC Barcelona ជំនាន់​មុន​មាន​ភាពសាមញ្ញ ទាំង​ពណ៌ ទាំង​ការ​រចនា​រូបរាង​ខាងក្រៅ ប៉ុន្តែ​មើលទៅ នៅតែ Cool ដដែល​។  វា​នៅតែ​ជា​ជម្រើស​ល្អ​សម្រាប់ Fan Barcelona និង​អ្នក​និយម​ចូលចិត្ត​មើល​បាល់ទាត់​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ OPPO ម៉ូ​ឌែ​ល​នេះ បាន​រចនា Special Edition ជាមួយនឹង​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី និង​ទំនើប​ចុងក្រោយ​របស់ខ្លួន OPPO Reno 10X Hybrid Zoom ដែលមាន​បង្កប់​បច្ចេក​វិទ្យា 60X Digital Zoom ធ្វើ​ឲ្យ​លោកអ្នក កាន់​តែមាន​ភាពងាយស្រួល ក្នុងការ Zoom យក​កីឡាករ​ដែល​លោកអ្នក​ពេញចិត្ត និង​អាច​ទស្សនាការ​ប្រកួត​បា​ន​កាន់​ជិត​ភ្នែក របស់លោក​អ្នក​។ ប៉ុន្តែ​វា​ប្រហែល​ជាមាន​អ្វីដែល​លើសពី​ការគិត​របស់​ពួកយើង​ទាំងអស់គ្នា​។ ដូច្នេះ​មានតែ​រង់ចាំ​មើល​តាមរ​យៈ Page ផ្លូវការ​តែប៉ុណ្ណោះ ។ 

 

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com