អត្ថបទពាណិជ្ជកម្ម
Vietjet អបអរ​ការបើកផ្លូវ​ហោះហើរ​ថ្មីៗ និង​ការបង្កើន​ការហោះហើរ ដោយ​ផ្តល់​សំបុត្រ​ប្រូ​ម៉ូ​សិន​តម្លៃ ០ ដុល្លារ ចំនួន ៨៥,០០០​សន្លឹក
30, Jul 2019 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩៖ ស្របពេល​សន្និសីទ​ផ្សព្វផ្សាយ ការបណ្តាក់ទុន​នៅ​ខេត្ត Kien Giang ក្រោម​ទស្សនទាន «Kien Giang-​តំបន់​ដ៏​មាន​សក្តានុពល និង​ផ្តល់ឱកាស​ជាច្រើន​សម្រាប់​ការបណ្តាក់ទុន និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​» ត្រូវបាន​រៀបចំឡើង ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បី​ប្រកាស​ពី​ផែនការ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ហោះហើរ​ថ្មី និង​បង្កើន​ការហោះហើរ​ទាំង​ទៅ ទាំង​មកពី​កោះ Phu Quoc ដែលជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់ឆ្នេរ​ដ៏​មាន​ជា​ប្រិយភាព​មួយ​របស់​វៀតណាម​។ ការប្រកាស​ក្នុង​កម្មវិធី​ដ៏​អឹកធឹក​នេះ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​។
 
​ដើម្បី​អបអរ និង​ស្វាគមន៍​ផ្លូវ​ហោះហើរ​ថ្មីៗ​ជាច្រើន និង​ការបង្កើន​ការហោះហើរ​ឥតឈប់ឈរ ក្រុមហ៊ុន Vietjet នឹង​ផ្តល់​សំបុត្រ​ចំនួន ៨៥,០០០ សន្លឹក មានតម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក​)​។ សំបុត្រ​ក្នុង​ប្រ​មូ​សិន​ទាំងនេះ អា​ចរក​ជាវ​បាន​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែ        កក្កដា ឆ្នាំ​២០១៩ ខណៈដែល​ពេលវេលា​នៃ​ការធ្វើដំណើរ អាចធ្វើ​ឡើង​ពេលណា​ក៏បាន ពោលគឺ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដល់ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ សម្រាប់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ដែល​ភ្ជាប់​ពី​កោះ Phu Quoc ទៅកាន់​ទីក្រុង​ហាណូយ ទីក្រុង Hai Phong និង​ទីក្រុង​ហូជីមិញ​។ 
 
​សម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ដែល​ភ្ជាប់​ពី​កោះ Phu Quoc ទៅកាន់​ទីក្រុង​ហុងកុង និង​ទីក្រុង Incheon កាលបរិច្ឆេទ​នៃ​ការធ្វើដំណើរ អាច​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។ 


 
​សំបុត្រ​ក្នុង​ប្រ​មូ​សិន​ដ៏​ពិសេស​ទាំងនេះ អា​ចរក​ជាវ​បាន នៅលើ​គ្រប់​បណ្តាញ​ទាំងអស់ ដូចជា លើ​គេហទំព័រ​របស់ Vietjet គឺ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ឧបករណ៍​ចល័ត «Vietjet Air» ឬ www.facebook.com/vietjetvietnam (​ដោយ​គ្រាន់តែ​ចុច​លើ​ប្រអប់ «Booking»)​។ ការទូទាត់​ប្រាក់ អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល ជាមួយនឹង​សមាគម Vietjet Skyclub ដោយ​ប្រើ​កាត​ឥណ​ពន្ធ និង​ឥណទាន​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​។  
 
​ការបន្ត​ការពង្រីក​ឥតឈប់ឈរ​លើផ្លូវ​ហោះហើរ​អន្តរជាតិ និង​ក្នុងស្រុក របស់ Vietjet បង្កើត​ឲ្យ​មានឱកាស​ដ៏​អស្ចារ្យ សម្រាប់​អ្នកធ្វើដំណើរ​បែប​អាជីវកម្ម និង​ទេសចរណ៍​ពី​ប្រទេស​កម្ពុជា​។ ការធ្វើដំណើរ​ពី​ខេត្តសៀមរាប ក្រុមហ៊ុន Vietjet ផ្តល់​ការហោះហើរ​ជាប្រចាំ​ថ្ងៃ និង​ដោយផ្ទាល់​ទៅកាន់​ទីក្រុង​ហាណូយ​។ ការធ្វើដំណើរ​អាចធ្វើ​ឡើង​ដោយ​ងាយស្រួល ជាមួយនឹង​កម្រិត​នៃ​សំបុត្រ​ហោះហើរ​ជាច្រើន​ប្រភេទ ក៏ដូចជា​ជាមួយនឹង​តម្លៃ​សមរម្យ និង​ផ្លូវ​ហោះហើរ​ជាច្រើន​ជម្រើស​។ ការធ្វើដំណើរ​ទៅកាន់​គោលដៅ​ផ្សេងៗ កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស រួមជាមួយ​នឹង​សេវា​ដ៏​រំភើប និង​ប្រកបដោយ​គុណភាព ដែល​ត្រូវ​បានផ្តល់​ដោយ​ក្រុមហ៊ុន​អាកាស​ការណ៍ Vietjet លើ​រាល់​ការហោះហើរ​ទាំងអស់​។ 
 
​ការហោះហើរ​របស់ Vietjet ក៏បាន​ក្លាយជា​ស្ពាន​ដ៏​សំខាន់ ក្នុងការ​ផ្សារភ្ជាប់​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផងដែរ​។ ស្រប​ពេលដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍​ជា​សក្តានុពល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ កោះ Phu Quoc និង​ខេត្ត Kien Giang ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​តំបន់​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ នៅ​ភាគខាងត្បូង​ប្រទេស និង​ជា​គោលដៅ​ដែលមាន​ការទាក់ទាញ​រួចជាស្រេច​សម្រាប់អ្នកទេសច​រ និង​អ្នកវិនិយោគ​កម្ពុជា ជាពិសេស​ការធ្វើដំណើរ​ដោយ​ផ្លូវអាកាស កាន់​តែមាន​អត្ថប្រយោជន៍​ជាង​មុន​។ 
 
Vietjet បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ទទួលបាន​ការគាំទ្រ ពី​អ្នកដំណើរ​រាប់លាន​នាក់ ដោយសារតែ​ការផ្តល់ជូន​ប្រូ​ម៉ូ​សិន​ដ៏​រំភើប​ជាច្រើន កម្មវិធី​កម្សាន្ត​ផ្សេងៗ ជាពិសេស ក្នុងអំឡុងពេល​រដូវ​បុណ្យទាន​នានា​។ Vietjet ផ្តល់ជូន​ដល់​អ្នកដំណើរ​នូវ​បទពិសោធ​ហោះហើរ​នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអីអង្គុយ ប្រកបដោយ​ផាសុកភាព និង​ផ្តល់ជូន​ម្ហូបអាហារ​ក្តៅៗ ដ៏​ឈ្ងុយឆ្ងាញ់ ដែល​បម្រើ​ជូន​ដោយ​បុគ្គលិក​ដ៏​ស្រស់ស្អាត រួសរាយ​រាក់ទាក់ និង​សេវា​បន្ថែម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com