សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
SCG បង្ហាញ​កំណើន​ពីការលក់​នៅ​កម្ពុជា ក្នុង​ត្រីមាស​ទី​២ ឆ្នាំ២០១៩
31, Jul 2019 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន SCG ដែល​ធ្វើ​អាជីវកម្ម​ផ្នែក​ស៊ីម៉ងត៍ និង​សម្ភារ​សាងសង់ នៅ​ថ្ងៃទី​២៦ ខែ    កក្កដា បានចេញ​របាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​២ និង​ឆ មាស ទី​១​ឆ្នាំ​២០១៩​។​
 
​ចំណូល​ពី​ប្រតិបត្តិ​ការលក់​របស់ SCG ជា​អន្តរជាតិ ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៩ មាន​ចំនួន​៣,៤៥៣ លាន​ដុល្លារ ថយចុះ ៩​ភាគរយ​។ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំណូល​ពី​ការ​លក់បាន​ថយចុះ ៧​ភាគរយ មក​ត្រឹម ៧,០០៥ លាន​ដុល្លារ ដែល​មូលហេតុ​មួយ​ភាគ​ធំ គឺ​ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ​។ រីឯ​ប្រាក់ចំណេញ​ក្នុង​ឆមាស​ទី​១ ដោយ​មិនទាន់​គិតពី​ការប្រែប្រួល នៃ​ប្រាក់​ដំណាច់​បុគ្គលិក បាន​ធ្លាក់ចុះ ១៦​ភាគរយ មក​នៅត្រឹម ៦៥៦​លាន​ដុល្លារ​។ 


 
​បើ​ពិនិត្យមើល​ក្នុង​តំបន់ ក្រុមហ៊ុន​នេះ​អះអាងថា ចំណូល​ពី​ការលក់​ក្នុង​ត្រីមាស​ទី​២ មាន​ចំនួន ៨៧៨ លាន​ដុល្លារ ដែល​ធ្លាក់ចុះ​៧​ភាគរយ​។ ចំណូល​ក្នុង​អាស៊ាន​នេះ ស្មើនឹង ២៥​ភាគរយ នៃ​ចំណូល​សរុប​ពី​ការលក់​របស់ SCG ទាំងមូល​។ ចំណូល​នេះ រាប់​ប​ញ្ជូ​ល​ទាំង​ការលក់​មកពី​ប្រតិបត្តិការ​ក្នុងស្រុក​នៅ​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ការនាំ​ចូល​ពី​ប្រទេស​ថៃ​។​
 
​សម្រាប់​ទីផ្សារ​នៅ​កម្ពុជា ក្រុមហ៊ុន SCG នៅ​កម្ពុជា​បាន​រាយការណ៍​ថា ចំណូល​ពី​ការលក់​ប្រចាំត្រីមាស​ទី​២ មាន​ចំនួន ១១៦​លាន​ដុល្លារ ដែល​ចំណូល​នេះ​រាប់បញ្ចូល​ទាំង​ការលក់​ពី​ប្រតិបត្តិការ​នៅក្នុង​ប្រទេស និង​ការនាំ​ចូល​ពី​ប្រទេស​ថៃ ដែល​កើនឡើង ១៦​ភាគរយ​។ សម្រាប់​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ ទីផ្សារ​កម្ពុជា​របស់ SCG បានបង្ហាញ​ពី​ចំណូល​ពី​ការលក់​ចំនួន ២២៦​លាន​ដុល្លារ កើនឡើង​១១​ភាគរយ ដែល​ចំណូល​មួយ​ភាគ​ធំ គឺ​បាន​ពី​ធុរកិច្ច​ស៊ីម៉ងត៍​-​សម្ភារ​សាងសង់​។ ផ្អែកលើ​របាយការណ៍​ត្រីមាស​ទី​២​នេះ SCG​នៅ​កម្ពុជា​មានទ្រព្យ​សរុប ៣៧៧​លាន​ដុល្លារ​។​


 
​របាយការណ៍​បាន​ឲ្យ​ដឹងថា  SCG មានការ​ចាប់អារម្មណ៍​ខ្ពស់​លើ​ទីផ្សារ​កម្ពុជា ដោយ​ក្នុងពេល​ថ្មីៗ​នេះ បាន​បង្កើត​ផលិតផល​ធុរកិច្ច​ថ្មី​មួយទៀត​គឺ​«​ដំណោះស្រាយ​ក្នុង​អគារ​» ដើម្បី​ផ្ដល់​សេវាកម្ម​រចនា និង​សម្ភារ​សម្រាប់​ការ​រចនា​ផ្នែក​ខាង​ក្នុងនៃ​អគារ ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​រចនាបទ​ដែលមាន​បទពិសោធ​ខ្ពស់ សម្រាប់​ទាំង​សំណង់​អគារ​លំនៅឋាន និង​សំណង់​អគារ​ពាំ​ណិ​ជ្ជ​កម្ម​។ ជាមួយគ្នានេះ SCG ក៏បាន​ដាក់ចេញ​សេវាកម្ម​ដំណោះស្រាយ​ដំបូល ដែលជា​សេវាកម្ម​តុបតែង និង​ដំឡើង​ដំបូល​អគារ​។​
 
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក SCG បាន​អះអាង​ដូច្នេះ​ថា​៖«​ទោះបី​ជាមាន​ឧស​គ្គ​ខ្លះៗ រាប់​តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម ការ​ថមថយ​សេដ្ឋកិច្ចពិភពលោក ការប្រែប្រួល​នៃ​ប្រាក់​បំណាច់​បុគ្គលិក​នៅក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៩ និង​ខាតបង់​ក្នុង​សារពើ​ភណ្ឌ ដែល​ប៉ះពាល់​ដល់​លទ្ធផល​ប្រតិបត្តិការ​របស់ SCG សម្រាប់​រយៈពេល​ត្រីមាស​ទី​២ និង​ឆមាស​ទី​១ SCG បន្ត​ពង្រីក​មុខ​ផលិតផល និង​សេវាកម្ម​ដែលមាន​នវានុវត្តន៍ និង​តម្លៃបន្ថែម​ខ្ពស់ ស្របគ្នា​នឹង​ការផ្ដល់​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ​ដល់​អតិថិជន​»​។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​ក្រុមហ៊ុន​កំពុង​តម្រង់ទិស​គម្រោង​វិនិយោគទុន​ធំៗ ក្នុង​គោលបំណង​ជួយ​បង្កើត​គុណ​តម្លៃ​ធុរកិច្ច ដើម្បី​សម្រេច​គោលដៅ​ដែល​បានគ្រោង​ទុក​»​។​


 
​លោក Roongrote បញ្ជាក់​ផងដែរ​អំពី​ការកើនឡើង​នៃ​ឱកាស​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ឧទាហរណ៍ ការនាំចេញ​ធុរកិច្ច​ផលិត​សម្ភារ​វេច​ខ្ចប់​ទៅកាន់​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅ​អាស៊ាន និង​ធុរកិច្ច​ស៊ីម៉ង់ត៍ សម្ភារ​សាងសង់ នាំចេញ​ពិតាន​និង​ជញ្ជាំង​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង រួមជាមួយ​ផែនការ​ពង្រីក​ទៅកាន់​អឺរ៉ុប​ក្នុងពេល​ខ្លី​ខាងមុខនេះ​៕







(អត្ថបទពាណិជ្ជកម្ម)

Tag:
 SCG
© រក្សាសិទ្ធិដោយ thmeythmey.com