អត្ថបទពាណិជ្ជកម្ម
​ដៃគូ​បើកបរ GrabTukTuk ឆ្នើម​ចំនួន ៣៥០​នាក់ បានទទួល​រង្វាន់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​Grab
01, Aug 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៨  ខែកក្កដា  ឆ្នាំ​២០១៩ ៖ Grab ដែលជា​កម្មវិធី​ទូរ​សព្ទ​ដ៏​អស្ចារ្យ និង​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​លើកទឹកចិត្ត​ដល់​ដៃគូ​បើកបរ GrabTukTuk ឆ្នើមៗ​របស់ខ្លួន​ចំនួន ៣៥០ នាក់ ក្នុង​កម្មវិធី​ថ្លែងអំណរគុណ ដែល​បាន​រៀបចំឡើង​នៅឯ​ភោជនីយដ្ឋាន ទន្លេបាសាក់ ២ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា​កន្លងមក​។​
 
​ដៃគូ​បើកបរ​ឆ្នើម​ជាងគេ​ចំនួន ៥ នាក់ ត្រូវ​បានផ្តល់​រង្វាន់​ជាពិសេស សម្រាប់​ការបំពេញ​កាតព្វកិច្ច​ដ៏​ល្អ​របស់​ពួកគាត់​ជាមួយ Grab​។ អ្នកបើកបរ​ឆ្នើម​ទាំង ៥ នាក់​នោះ បានឈ្នះ​រង្វាន់​ប័ណ្ណ​ចាក់​ហ្គាស ១៨០​ដុល្លារ​, ១៦០​ដុល្លារ​, ១៤០​ដុល្លារ​, ១២០ ដុល្លារ និង​១០០​ដុល្លារ​អាមេរិក រៀងៗ​ខ្លួន​។ 


 
​លោក ដួង សុជាតិ ដែល​ទទួលបាន​រង្វាន់​ជា​អ្នកបើកបរ GrabTukTuk ឆ្នើម​ជាងគេ បាន​និយាយថា នេះ​ជា​លើកដំបូង​ហើយ ដែល​លោក​ទទួលបាន​ការកោតសរសើ​រ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ហើយ​លោក​ក៏មាន​អារម្មណ៍​រីករាយ និង​អរគុណ​យ៉ាងខ្លាំង​ណាស់​។​
 
​លោក សុជាតិ ធ្លាប់បាន​ប្រើប្រាស់​កម្មវិធី​កក់​យានជំនិះ​តាម​ទូរ​សព្ទ ២ ឬ​៣ ផ្សេងទៀត នៅពេលដែល​គាត់​ចាប់ផ្តើម​បើក​ម៉ូតូ​កង់​បី ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​បើកបរ​ឲ្យ​ក្រុមហ៊ុន Grab តែមួយ​មុខ​ចាប់តាំងពី​ខែធ្នូ ឆ្នាំមុន​។ លោក​បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ក្នុងការ​បើកបរ​ជាមួយ Grab ដោយសារ​មិន​ដូច​កម្មវិធី​ដទៃទៀត​ទេ ដោយ​នៅពេលណា​ដែល​ខ្ញុំ​ប្រឈមមុខ​នឹង​បញ្ហា​ណាមួយ បុគ្គលិក​របស់ Grab គឺ​ចេះ​គួរសម ហើយ​តែងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​»​។​


 
​លោក អៀម ធា​រី អ្នកបើក​ក​ម៉ូតូ​កង់​បី​ឆ្នើម​របស់ Grab ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ២ បាន​និយាយថា កាលពីមុន គាត់​ជា​កម្មករ​រោងចក្រ​កាត់ដេរ ប៉ុន្តែ​បន្ទាប់ពី​គាត់​បាន​ទិញ​ម៉ូតូ​កង់​បី​របស់គាត់​នៅ​ដើមឆ្នាំ​នេះ ហើយ​បាន​បើកបរ​ឲ្យ Grab ប្រាក់ចំណូល​របស់គាត់​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​
 
​លោក អៀម ធា​រី និយាយថា​៖«​លោក អាច​រកប្រាក់​ចំណូល​បាន​យ៉ា​ច​តិច​ណាស់ ១០​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ពេល​បើកបរ​ជាមួយ Grab​។ ដំបូង​ឡើយ លោក​ទទួលបាន​កា​រក​ក់​ពី ៥ ទៅ ៦​ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ឥឡូវនេះ លោក​អាច​ទទួល​បានការ​កក់​ជិះ​ចន្លោះ​ពី ២០ ទៅ ៣០​ដង ក្នុង​មួយថ្ងៃ​»​។​
 
​ក្រៅពី​ផ្តល់​ការលើកទឹកចិត្ត​ដល់ដៃ​គូ​បើកបរ​ឆ្នើម​របស់ខ្លួន ជាមួយនឹង​រង្វាន់​ផ្សេងៗ និង​ការចាប់​ឆ្នោត​ផ្សងសំណាង Grab ក៏បាន​បង្ហាញ​ពីមុខ​ងារ​ថ្មីៗ នៅក្នុង​កម្មវិធី Grab ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់ ធ្វើ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បង្កើន​សមត្ថភាព​រកប្រាក់​ចំណូល​របស់​ពួកគេ​។ មុខងារ​ថ្មីៗ​ទាំងនេះ ទទួល​បានការ​សាទរ ពី​អ្នកបើកបរ​ម៉ូតូ​កង់​បីយ៉ាង​ខ្លាំង​។​


 
​លោក ថូ សុខឃ​ន ដែលជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឆ្នើម ចំណាត់ថ្នាក់​លេខ​៣ បាន​និយាយថា  Grab ផ្តល់​ការលើកទឹកចិត្ត និង​រង្វាន់​ថ្មីៗ​ជាច្រើន​ដល់​អ្នកបើកបរ​។ មានមុខ​ងារ​ល្អៗ មួយចំនួន ដូចជា មុខងារ Heatmap ដែល​បង្ហាញ​យើង ពី​កន្លែង​ដែលមាន​មនុស្ស​ជាច្រើន កំពុង​ព្យាយាម​កក់​ជិះ​Grab​។ លោក​ចូលចិត្ត​មុខងារ​ពិសេស​ថ្មីៗ​ទាំងនេះ ហើយ​សង្ឃឹមថា​ក្រុមហ៊ុន នឹង​បន្តរ​អភិវឌ្ឍ​មុខងារ​ដ៏​មាន​ប្រយោជន៍ ក៏ដូចជា​ផ្តល់​ការលើកទឹកចិត្ត ជាច្រើន​ទៀត​។ ទាំងអស់នេះ​ធ្វើ​ឲ្យ​លោក សប្បាយចិត្ត​ក្នុងការ​ធ្វើ​រការ​ជាមួយ Grab​។ 
 
​តាមរយៈ​ការប្រើប្រាស់​តែ​កម្មវិធី Grab និង​មិន​ផ្លាស់ប្តូរ​ទៅ​កម្មវិធី​បើកបរ​ផ្សេងៗ​ទៀត ក្រុមហ៊ុន Grab បញ្ជាក់ថា អ្នកបើកបរ​អាច​បង្កើន​ប្រាក់ចំណូល​បាន​យ៉ាងច្រើន អាច​តាមដាន​ការរក​ប្រាក់ចំណូល​រប​ស់​ពួកគេ ក្នុងពេល​ជាក់ស្តែង និង​អាច​ទាញយក​អត្ថប្រយោជន៍​ទាំងស្រុង ពី​ការប្រើប្រាស់​មុខងារ​ពិសេស​ផ្សេងៗ ដែល​ជួយ​បង្កើន​ផលិតភាព និង​សុវត្ថិភាព​របស់​អ្នកបើកបរ​ជាមួយនិង​កម្មវិធី​នេះ​។ 
 
Grab បានដាក់​ឲ្យ​ដំណើរការ​មុខងារ​ពិសេសៗ​ជាច្រើន សម្រាប់​អ្នកបើកបរ​ដូចជា​៖ 
 
១. មុខងារ «Back-to-Back Jobs» អនុញ្ញាត​ឲ្យ​អ្នកបើកបរ ទទួលយក​ការ​កក់​របស់​អ្នកដំណើរ​ថ្មី​ម្នាក់ ក្បែរ​គោលដៅ​ដែល​ត្រូវដាក់​អ្នកដំណើរ​បច្ចុប្បន្ន​រប​ស់​ខ្លួន​។​
 
២. មុខងារ «Passenger No Show» ដែល​នឹង​ផ្តល់ប្រាក់​ឈ្នួល​លួង​ចិត្ត​ស្វ័យប្រវត្តិ ដល់​អ្នកបើកបរ ប្រសិនបើ​អ្នកដំណើរ​ដែល​បាន​កក់​យានជំនិះ​របស់​ពួកគាត់ មិនបាន​មកដល់​កន្លែង​រង់ចាំ ក្នុង​រយៈពេល​៥​នាទី បន្ទាប់ពី​អ្នកបើក​បរបាន​ទៅដល់​ទេនោះ​។ 
 
៣. មុខងារ «My Destination» ដែល​មានន័យថា អ្នកបើកបរ អាច​ជ្រើសរើស​គោលដៅ​មួយ​ទុក​មុន ដូចជា​ទៅផ្ទះ​ជាដើម ហើយ​អ្នកដំណើរ​ដែល​ទៅ​គោលដៅ​តែមួយ​ដូច​អ្នកបើក​បរដែរ នឹង​ផ្តល់​អាទិភាព​ចំពោះ​អ្នកបើកបរ​នោះ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com