អត្ថបទពាណិជ្ជកម្ម
ចង់ដឹងថា OPPO Reno FC Barcelona មានតម្លៃ​ត្រង់ណា​ឬ​អត់​?
02, Aug 2019 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យើង​ក្រលេកមើល​ត្រឹម​ផលិតផល​សម្រេច​មួយ យើង​អាច​គិតថា​វា​មាន​ភាពសាមញ្ញ និង​គួរ​ឲ្យ​ទាក់ទាញ  ប៉ុន្តែ​គ្រប់​ផលិតផល​សម្រេច​ទាំងអស់ សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការពិសោធន៍ និង​វិភាគ​ផលិត​គំរូ​យ៉ាង​ម៉ត់ចត់​បំផុត​ពី​ក្រុម​អ្នកជំនាញ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ដូចគ្នានេះដែរ ចំពោះ​ផលិតផល​ថ្មី​ផ្លូវការ​ចុងក្រោយ របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition កំពុង​អង្រួន​បេះដូង Fan Barcelona និង​អ្នកគាំទ្រ​ចម្រុះ​ដទៃទៀត ឲ្យ​លង់​ស្រលាញ់​វា​ជាមួយ​រូបរាង​ខាងក្រៅ​។ វា​រំលេច​ជា​ពណ៌​ខៀវ លាយ ក្រហម និង​មាន Logo ពណ៌​មាស​ផង​នោះ សឹងតែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មិន​ងាយ​ដក​ចិត្តបាន​។​
 
 ការចាក់​ពណ៌ ឲ្យ​ដូច​ជាមួយនឹង Brand Barcelona មិនមែនជា​រឿង​ធម្មតា​នោះទេ ព្រោះ​ប្រសិនបើ មិន​ដូច​ពណ៌​និមិត្តសញ្ញា​របស់គេ​ទេ វា​នឹង​អាចមាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃក្រោយ​។ ពណ៌​របស់ OPPO Reno FC Barcelona Edition មានឈ្មោះ ថា Blue and Garnet Gradient ជា​ពណ៌​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ធ្វើយ៉ាងណា​ឲ្យ​មាន​ពណ៌​ខៀវស្រងាត់ និង​ពណ៌​ក្រហម​ស្អាត ដែលមាន​ផ្ទៃ​ខាងក្រោយ​បែក​ព្រិលៗ បន្តិច ហើយ​ការងារ​ទាំងអស់នេះ វា​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដោយ​ការបដិសេធ​ពី​ក្រុម​អ្នកជំនាញ​អន្តរជាតិ​។ 


 
​ប៉ុន្តែ​ទន្ទឹង​គ្នា​នោះដែរ ក្រុម​ផលិតករ​របស់ OPPO មិន​រាថយ ពួកគេ​នៅតែ​តស៊ូ ពុះពារ ធ្វើ​វា​ម្តង​ហើយ ម្តងទៀត​។ ពួកគេ​បាន​ស្ថិត​នៅជាប់ ជាមួយនឹង​ក្រុម​អ្នកត្រួតពិនិត្យ​ពិសេស​ទាំងនោះ ដែលមាន​ចំនួន​មិន​ច្រើន​ឡើយ ដើម្បី​សំយោគ​ពណ៌​ទូរស័ព្ទ​ដ៏​អស្ចារ្យ​មួយ​ម៉ូ​ឌែ​ល​នេះ ឲ្យ​កាន់តែ​ទាក់ទាញ និង​ដូច​បេះបិត​និង Brand Barcelona​។ 
 
​ដូច្នេះ​នៅ​ទីបំផុត ផលិតផល​សម្រេច​ក៏បាន​លេចចេញ​ជា​រូបរាង បាន​យ៉ាង​ល្អឥតខ្ចោះ ស្ទើរ​មិនគួរ​ឲ្យ​ជឿ ដោយ​ពួកគេ​បាន​ឲ្យ​ឈ្មោះ​វា​ថា «The Color of Miracle» ដូច្នេះ​វា​មានន័យថា ទូរស័ព្ទ​នេះ គឺ​ពិតជា​មិនធម្មតា​របស់គេ​មែន​។  នេះ​យើង​មក​ដឹង​ត្រឹមតែ​លក្ខណៈពិសេស នៃ​ពណ៌ ចុះ​ទម្រាំ​ចំណុច​ពិសេស​ផ្សេងៗ​ទៀត​? យើង អាចនិយាយបាន​ថា​តម្លៃ​ល្អ ៩៩៩​ដុល្លារ (​ក្នុងប្រទេស​កម្ពុជា​) ពិតជា​សាក​សម និង​ប្រណីត​បំផុត​ជាមួយ ទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់​។ តោះ​នៅចាំ​អី​ទៀ​តទៅ​កម្មង់​ឲ្យ​ហើយ មុន​ថ្ងៃ​ប្រកាស​លក់​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​។ វា​មាន​ចំនួន​ត្រឹមតែ​៦៨​គ្រឿង​ប៉ុណ្ណោះ​៕  
 
 





(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com