ពីនេះ ពីនោះ
ពាក្យ​«​បេក្ខជន​» និង​«​បេក្ខភាព​» គឺមាន​ន័យ​ទីទៃ​ពីគ្នា​
05, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​បេក្ខជន​» គឺ​សំដៅលើ តួ​អង្គជា​បុគ្គល មនុស្ស ឬ​ជន​ដែល​ចង់បាន​មុខតំណែង​អ្វីមួយ​។ ចំណែក «​បេក្ខភាព​» គឺ​សំដៅលើ ភាព​,​ឋានៈ ឬ​លក្ខណសម្បត្តិ​របស់​បេក្ខជន​។


 
​វចនានុក្រម សម្តេច ជួន ណាត ផ្តល់​និយមន័យ​ពាក្យ​«​បេក្ខជន​» ថា​ជា​ជន​សម្លឹង​, អ្នក​ប៉ងប្រាថ្នា​, អ្នក​ចង់បាន​នូវ​មុខតំណែង​, មុខការ​ងារ ឬ ឋានន្តរ​ផ្សេងៗ​ដូចជា​អ្នក​ប្រឡងប្រជែង​ដណ្តើមយក​មុខតំណែង​ជា​ស្មៀន ជា​សិស្ស​ចូលរៀន​ក្នុង​សាលា ឬ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​។ ឧទាហរណ៍​បញ្ជាក់​៖«​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​បេក្ខជន​របស់ខ្លួន​រួចរាល់​អស់ហើយ ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​»​។ 
 
​ចំណែកឯ «​បេក្ខភាព​» គឺជា​ភាវៈ​, ភាព​, ឋានៈ ឬ​លក្ខណសម្បត្តិ​របស់​បេក្ខជន​។ នេះ​ជាការ​ពន្យល់​របស់ សម្តេច ជួន ណាត  ដដែល​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com