សង្គមអន្តរជាតិ
អន្តរជាតិ
វិស្សមកាលដ៏រវល់របស់គ្រួសារដែលមានកូនភ្លោះ៥រូប និងកូនច្បង២រូបទៀត
× លោក Chad និងអ្នកស្រី Amy Kempel ដែលរស់នៅ Mountain House រដ្ឋ California សហរដ្ឋអាមេរិក ក្លាយជាឪពុកម្តាយដ៏រវល់បំផុត ចាប់តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីមានកូនភ្លោះរហូតដល់ទៅ៥នាក់ បន្ថែមលើកូនស្រីពីរនាក់ដែលមានស្រាប់ទៅហើយ គឺ Savannah និង Avery។
Lincoln, Noelle, Grayson, Preston និង Gabriella ដែលមានអាយុជាង១ឆ្នាំ បានធ្វើដំណើរជាមួយបងស្រីទាំងពីររូប រួមជាមួយឪពុកម្តាយក្នុងដំណើរកម្សាន្តបែបម៉ារ៉ាតុនមួយ។ បើតាមការផ្សាយរបស់ Paris Match គ្រួសារ Kempel ចង់ក្លាយជាម្ចាស់កំណត់ត្រាថ្មីក្នុងសៀវភៅ «Guinness Book» សម្រាប់ដំណើរម៉ារ៉ាតុន ដោយរុញរទេះកូនតូចដល់ទៅ៥នាក់។
ក្នុងដំណើរចំងាយជាង៤២គីឡូម៉ែត្រ លោក Chad និងអ្នកស្រី Amy Kempel ប្រើថិរវេលា៤ម៉ោង និង៤៥នាទី ដោយរុញកូន៥នាក់ អមជាមួយកូនស្រីពីរនាក់បន្ថែមទៀតជាមួយខ្លួន។ អ្នកស្រី Amy បានលើកឡើងថា៖«បើតាមខ្ញុំដឹង មិនដែលធ្លាប់ឃើញអ្នកណាធ្វើបែបនេះនោះឡើយ ដូច្នេះយើងសង្ឃឹមក្លាយជាម្ចាស់កំណត់ត្រាថ្ម»។
លោក Chad និងអ្នកស្រី Amy បានអះអាងថា ការសម្រាកវិស្សមកាលរបស់ខ្លួន មិនមែនជាការងាយស្រួលនោះឡើយ ដោយពួកគាត់ត្រូវត្រៀមលក្ខណៈគ្រប់សព្វបែបយ៉ាងសម្រាប់កូនៗទាំង៧នាក់ ជាពិសេសកូនភ្លោះទាំង៥ ប៉ុន្តែពួកគាត់តែងតែសប្បាយចិត្តជានិច្ច។
វាជារឿងដ៏កម្របំផុតទាក់ទងនឹងការផ្តល់កំណើតកូនភ្លោះដល់ទៅ៥នាក់ ដោយករណីដំបូងបានកើតក្នុងគ្រួសារកាណាដាឈ្មោះ Dionne កាលពីឆ្នាំ១៩៣៤។ កាលពីខែឧសភា ឆ្នាំ២០១៩នេះ ស្ត្រីប៉ូឡូញម្នាក់កើតបានកើត៦នាក់ ស្រី៤ និងប្រុស២។ ស្ត្រីឈ្មោះ Nadya Sulman មានឈ្មោះល្បីល្បាញពេញពិភពលោក ក្រោយផ្តល់កំណើតកូន៨នាក់កាលពីឆ្នាំ២០០៩ ហើយគាត់ត្រូវបានគេដាក់រហស្សនាមថា «Octomum»៕
© រក្សាសិទ្ធិដោយ thmeythmey.com