ជាតិ
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផ្តល់​ការព្យាបាល​ជំងឺ​ភ្នែក ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១២-១៦ សីហា​
04, Aug 2019 , 5:59 pm        
រូបភាព
​ដោយ​៖​ សុវណ្ណ ស្រី​ពេជ្រ​

​ភ្នំពេញ​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត   នឹង​ផ្តល់​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃទី​១២-១៦ សីហា​នេះ​។ បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរពេទ្យ​រុស្សី ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា​កន្លងទៅ ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរ​ពេ​ពេទ្យ​រុស្សី ទទួលបាន​ការសហកា​រ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​អូស្ត្រាលី សម្រាប់​ដំណើរការ​ព្យាបាល​នេះ ដោយ​ផ្ដោតទៅលើ​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក ភ្នែក​លៀន ការធ្លាក់​ត្របកភ្នែក ដុំ​សាច់​ក្នុង​ភ្នែក ឬ​លើ​ត្របកភ្នែក និង​ទម្រង់​ត្របកភ្នែក​មិនធម្មតា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com