អត្ថបទពាណិជ្ជកម្ម
GigaGigs by Smart នឹង​ផ្លាស់​ផ្ដូ​រ​ការស្រាវជ្រាវ​ទីផ្សារ​នៅ​កម្ពុជា​
05, Aug 2019 , 5:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ ៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​ដាក់​ឲ្យ​ដំណើរការ សេវាកម្ម​ឌីជីថល​ថ្មី​មួយ ឈ្នោះ​ថា GigaGigs by Smart ដែលជា​កម្មវិធី​ទូរស័ព្ទដៃ ប្រមូល​ព័ត៌មាន​ផ្សេងៗ​ពី​មហាជន ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ កម្មវិធី​នេះ អនុញ្ញាត​ឲ្យ​អាជីវកម្ម ផ្ដល់​ការ​រងារ​សាមញ្ញៗ តែមាន​សារៈសំខាន់​ដល់​សាធារណជន​ទូទៅ​។​
 
GigaGigs by Smart គឺជា​កម្មវិធី​ដំបូងបង្អស់​មិន​ធ្លាប់​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើជា​មធ្យោបាយ​ថ្មី សម្រាប់​អាជីវកម្ម ក្នុងការ​ប្រមូល​ព័ត៌មាន​ផ្តល់​មកវិញ និង​ទិន្នន័យទីផ្សារ ហើយក៏​មានការ​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់ ដែល​បំពេញភារកិច្ច​ក្នុង​ការផ្តល់​ទិន្នន័យ​នេះ​ផងដែរ​។ កម្មវិធី​នេះ ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ នៅក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។​


 
​នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា​៖«​នៅក្នុង​យុគសម័យ​នៃ​ការប្រើប្រាស់​ទិន្នន័យ​ធំៗ អាជីវកម្ម​ត្រូវការ​ប្រើប្រាស់​ទិន្នន័យ​ថ្មីៗ​បំផុត និង​ព័ត៌មាន​សំខាន់ៗ ដើម្បី​ធ្វើ​ប្រតិបត្តិ​អាជីវកម្ម​របស់​ពួកគេ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ជាមួយ GigaGigs by Smart អាជីវកម្ម​អាច​ទទួលបាន​ព័ត៌មាន ទិន្នន័យ​ពី​មហាជន​បាន​យ៉ាង​ងាយស្រួល និង​ប្រកបដោយ​អត្ថប្រយោជន៍ ហើយក៏​មានការ​ផ្ដល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់ សម្រាប់​ការចូលរួម​របស់​ពួកគាត់ ផងដែរ​»​។​
 
​កម្ម​វិធ GigaGigs by Smart អាច​ទាញយក​មកប្រើប្រាស់​បាន​ពី Google Play និង App Store ហើយ​កម្មវិធី​តាម​ទូរស័ព្ទដៃ​មួយ​នេះ នឹង​រៀបចំ​រាល់​កិច្ចការ​ទាំងអស់ បាន​យ៉ាង​ងាយស្រួល បន្ទាប់ពី​បានស្នើ​សុំ​ពី​អាជីវកម្ម ដោយ​អ្នកប្រើប្រាស់ អាច​ប្រើ​បាន​ដោយ​ឥតគិតថ្លៃ​។ កិច្ចការ​ទាំងអស់នោះ រាប់​ចាប់ពី​ការត្រួតពិនិត្យ​ម៉ាក​យីហោ ក្នុងនាម​ជា​អតិថិជន​ប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា​ហាង​លក់រាយ ដែល​បង្ហាញ​ផលិតផល​របស់​ពួកគេ មាន​ភាពត្រឹមត្រូវ ដើម្បី​បំពេញ​ការស្ទង់មតិ​សាមញ្ញៗ អំពី​គុណភាព និង​សេវាកម្ម​អតិថិជន​។ 


 
​កម្មវិធី​នេះ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន ចែករំលែក​ទីតាំង​របស់ខ្លួន លើ​ប្រព័ន្ធ GPS ផងដែរ ដើម្បី​បង្ហាញថា កិច្ចការ​ត្រូវបាន​បញ្ចប់​នៅ​ហាង​ជាក់លាក់​ណាមួយ និង​ដើម្បី​បញ្ចូល​រូបថត ឬ​វីដេអូ​របស់​ហាង ឬ​ផលិតផល​ដែល​ពួកគេ​ទទួល​ភារកិច្ច ពិនិត្យឡើងវិញ​។ ជាមួយ GigaGigs by Smart អាជីវកម្ម នឹង​អាច​ទទួលបាន​នូវ​ការយល់ដឹង ទស្សនៈ និង​ទិន្នន័យ ដែលមាន​អត្ថប្រយោជន៍​សំខាន់ៗ ដែល​នឹង​ជួយ​អាជីវកម្ម​ទាំងនោះ បម្រើ​អតិថិជន​របស់ខ្លួន​កាន់តែ​ល្អប្រសើរ​ឡើង​។​
 
​លោក Kow Kuan Hua នាយក​គ្រប់គ្រង និង​ជា​ស្ថាបនិក GigaGigs ប្រចាំ​តប​ន់​អាស៊ីអាគ្នេយ៍​បាន​មានប្រសាសន៍ថា​៖«​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​ទីផ្សារ ដែល​ធ្លាប់ធ្វើ​កន្លងមក និង​ការប្រមូល​ទិន្នន័យ​ជារឿយៗ មានការ​យឺតយ៉ាវ និង​មានតម្លៃ​ថ្លៃ ប៉ុន្តែ​ជាមួយ GigaGigs by Smart កម្មវិធី​នេះ​មាន​លក្ខណៈសាមញ្ញ ដូចជា​ការបញ្ចូល​កិច្ចការ​ទៅក្នុង​កម្មវិធី app ក្នុង​ទូរស័ព្ទដៃ ហើយ​បន្ទាប់មក​ដូចជា​ការទាញយក​ប្រតិបត្តិ​ទិន្នន័យ​ដោយផ្ទាល់ ពី​អ្នកប្រើប្រាស់​ជាក់ស្តែង​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី GigaGigs by Smart សូម​អី​ុ​ម៉ែ​ល​ទៅកាន់ [email protected]  ឬ ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh  ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com