អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ធ្វើ​ឲ្យ​អ្នករត់​ម៉ារ៉ាតុន​កាន់តែ​ពេញចិត្ត
06, Aug 2019 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កីឡាករ កីឡាការិនី​មួយចំនួន ដែល​មក​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ ចក្រភព​ខ្មែរ​លើក​ទី​៦ បង្ហាញ​ក្ដី​រីករាយ ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) ដែល​មិន​ត្រឹមតែ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏​ធំ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​យកចិត្តទុកដាក់​ខ្ពស់ ដល់​អ្នកចូលរួម​ផងដែរ​។
 
​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន ដែល​ទាក់ទាញ​អ្នកចូលរួម​កម្ពុជា និង​បរទេស​ប្រមាណ ៤៧​ប្រទេស ចែកចេញជា ៤​ប្រភេទ​ចម្ងាយ​ផ្សេងៗ​គ្នា រួមមាន ៤២km, ២១km, ១០km និង​៣km ដោយ​វិញ្ញាសា​នីមួយៗ នៅ​ឆ្នាំនេះ សុទ្ធតែ​ទទួលបាន​ការចូលរួម​កើនឡើង​សរុប​ប្រមាណ​២០% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ 
 
​សម្រាប់​កីឡាករ កីឡាការិនី មិនមែន​អាជីព ការរត់​ចម្ងាយ​ឆ្ងាយ​ខាងលើ អាចជា​ការលំបាក​មួយ ដែល​ទាមទារ​ទាំង​ការតាំង​ចិត្ត ការហ្វឹកហាត់ ដើម្បី​ទៅដល់​គោលដៅ និង​ប្រឈម​នឹង​ការឈឺចាប់​សាច់ដុំ​លើ​រាងកាយ បន្ទាប់ពី​រត់​ចប់​។ ដូច្នេះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បានរៀបចំ​បន្ថែម នូវ​ការផ្តល់ជូន​ពិសេស ដើម្បី​សម្រួល​ដល់​អ្នករត់​ទាំងអស់គ្នា​។ 


 
​កញ្ញា ប៊ុណ្ណា​លីន អ្នកចូលរួមរ​ត់ម្នាក់​បាន​បញ្ជាក់ថា​៖«​នាង​ខ្ញុំ​ពិតជា​ពេញចិត្ត​ខ្លាំង​ជាមួយ​ការចូលរួម​ទិវា​រត់​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នេះ ដោយសារ​នាង​ខ្ញុំ បានរួម​ចំណែក​ការងារ​មួយផ្នែក របស់​សង្គម​។ នៅតាម​ដងផ្លូវ ដែល​អ្នករត់​ទាំងអស់ បាន​ឆ្លងកាត់​វិញ គឺថា​ពិតជា​ស្រស់ស្អាត​ខ្លាំង ដោយសារ​ទេសភាព​ប្រាង្គ​ប្រាសាទ​នានា នៅតាម​ផ្លូវ បូករួម​ជាមួយ​ដើមឈើ​ធំៗ​ត្រជាក់ ដែល​កាត់បន្ថយ​ភាព​ហត់នឿយ​ខ្លះ​ដែរ​»​។ 
 
​កញ្ញា​បាន​បន្ថែមទៀតថា​៖ «​ក្រៅតែពី​ទេសភាព នាង​ខ្ញុំ​ពិតជា​កោតសរសើរ និង​ពេញចិត្ត ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​មិន​គ្រាន់តែ​ជា​អ្នក​ឧបត្ថម្ភ​ធំ នៅក្នុង​កម្មវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមទាំង​ផ្តល់​បន្ថែម​ទាំង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកបរិសុទ្ធ​កម្ពុជា ទឹកក្រូច អាយ​ស៍ និង ទឹក​ផ្លែឈើ ជូ​ប រួមជាមួយ​កន្លែង​សម្រាក​ដ៏​ស្រួល និង​ម៉ាស្សា​សាច់ដុំ​ជើង​បន្ថែមទៀត ដោយ​ឥតគិតថ្លៃ​បន្ទាប់ពី​រត់​ចប់​»​។​
 
​ជា​ចុងក្រោយ កញ្ញា​បាន​អំពាវ​ឲ្យ​យុវជន ដែល​គ្រោង​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន បែបនេះ​ម្ដងទៀត នៅ​ថ្ងៃទី​៨ ខែធ្នូ​ខាងមុខ កុំ​ភ្លេច ទៅរក​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បន្ទាប់ពី​រត់​ដល់ទី​៕ 














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com