​ទោះ​ចាញ់​អូស្ត្រាលី ៥-១ ក្នុងការ​ប្រកួត តែ​ទម្រង់​លេង​របស់ U18 កម្ពុជា ទទួលបាន​ការកោតសរសើ​រ​
កីឡាជាតិ
ជាតិ
​ទោះ​ចាញ់​អូស្ត្រាលី ៥-១ ក្នុងការ​ប្រកួត តែ​ទម្រង់​លេង​របស់ U18 កម្ពុជា ទទួលបាន​ការកោតសរសើ​រ​
08, Aug 2019 , 7:39 pm        
រូបភាព
កីឡាករ សៀង ចន្ធា (អាវស)រកបាន១គ្រាប់នាជំនួបកម្ពុជាចាញ់អូស្ត្រាលី ៥-១, រូបភាពពី FFC
កីឡាករ សៀង ចន្ធា (អាវស)រកបាន១គ្រាប់នាជំនួបកម្ពុជាចាញ់អូស្ត្រាលី ៥-១, រូបភាពពី FFC
​ខ្សែប្រយុទ្ធ​ឆ្នើម សៀង ច​ន្ធា សម្រេចបាន​១​គ្រាប់​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា នា​ជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship 2019 ដែល​កម្ពុជា​ចាញ់ U18 អូស្ត្រាលី ៥-១ នៅ​រសៀល​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១៩​។ ចំណែក​ម្ចាស់ផ្ទះ​វៀតណាម​បាន​យកឈ្នះ​ម៉ាឡេស៊ី ១-០ ក្រោយ​ថៃ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​សិង្ហ​បុរី​។



​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Thong Nhat Stadium គ្រាប់​បាល់​ទី​១​បាន​កើតឡើង​ត្រឹម​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១ បន្ទាប់ពី​ខ្សែបម្រើ Kai Clifton Trewin សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម U18 អូស្ត្រាលី​លើ​ក្រុម U18 កម្ពុជា​។ ការប្រកួត​ដំណើរការ​មិនបាន​ប៉ុន្មាន​នាទី​ផង ខ្សែប្រយុទ្ធ Dylan Enrique RuizDiaz បាន​បន្ថែម​១​គ្រាប់​ទៀត មុន​ខ្សែប្រយុទ្ធ Harry Pola Mccarthy សម្រេច​គ្រាប់​ទី​៣​នៅ​នាទី​ទី​១៩​។

​មុន​រក្សា​លទ្ធផល ៣-០ រហូត​ចប់​តង់​ទី​១​សមាជិក​ពីររូប​របស់​ក្រុម​អូស្ត្រាលី​រួមមាន​ខ្សែប្រយុទ្ធ Harry Pola Mccarthy និង​ខ្សែបម្រើ Jake John Hollman ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿន បន្ទាបពី​បាន​បង្កកំហុស​លើ​កីឡាករ​កម្ពុជា​។

​នៅ​ដើមតង់​ទី​២​ទម្រង់​លេង​របស់​កីឡាករ​កម្ពុ​ជាមាន​ភាព​ល្អប្រសើរ​ជាងតង់​ទី​១ តាមរយៈ​ការបង្កើត​ឱកាស​ជាច្រើនលើក​នៅមុខ​ទី​គូប្រកួត​។ ប៉ុន្តែ​នៅ​នាទី​ទី​៦៥​កម្ពុជា​បាន​របូត​១​គ្រាប់​ទៀត ដែល​សម្រេចបាន​ដោយ​កីឡាករ  Lleyton Andrew Tanabe Brooks​។ ៩​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​កម្ពុជា សៀង ច​ន្ធា បានសម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៤-១ សម្រាប់​កម្ពុជា មុន​កីឡាករ សឿត ណា​វ៉ា រង​ការពិន័យ​កាត​លឿង​នៅ​នាទី​ទី​៧៧​។

​នៅ​ចុង​តង់​ទី​២(៩០+៣)​ខ្សែបម្រើ  Lleyton Andrew Tanabe Brooks បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​នាំ​ជ័យជម្នះ ៥-១ ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​អូស្ត្រាលី​។ ជ័យជម្នះ​នេះ​ជួយ​អូស្ត្រាលី​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​ពូ​ល B​។​

​ទោះបីជា​រង​បរាជ័យ​សម្រាប់​ការប្រកួត​បើកឆាក​ក៏ដោយ ប៉ុន្តែ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនមាន​ការរិះគន់​ច្រើន​ដូច​កាល​កន្លងមក​នោះឡើយ​។ អ្នកគាំទ្រ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន ដោយ​អ្នកខ្លះ​លើកឡើង​ពី​ភាព​រីកចម្រើន​របស់​ក្រុម ជាពិសេស​នៅ​តង់​ទី​ពីរ​។​

​សម្រាប់​ជំនួប​បន្ទាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ត្រូវ​តតាំង​ជាមួយ U18 ថៃ វេលា​ម៉ោង​៣:៣០​នាទី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Thong Nhat Stadium៕

Tag:
 ​បាល់ទាត់​
  AFF U18 Championship
  សៀង ច​ន្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com