ខ្មែរ​ប្រើពាក្យ «​ម៉ា​ស៊ិន​»​ឬ​«​ម៉ា​ស៊ឹ​ន​» ក្លាយ​មកពី​ភាសា​បារាំង និង​អង់គ្លេស​ថា​«​ម៉ាស៊ីន​» Machine»
ពីនេះ ពីនោះ / មិនយល់...!
ខ្មែរ​ប្រើពាក្យ «​ម៉ា​ស៊ិន​»​ឬ​«​ម៉ា​ស៊ឹ​ន​» ក្លាយ​មកពី​ភាសា​បារាំង និង​អង់គ្លេស​ថា​«​ម៉ាស៊ីន​» Machine»
09, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​ពីនេះ​ពី​នោះ​()
​ដោយ​៖ ថ្មីៗ
«​ម៉ា​ស៊ិន​» ឬ​«​ម៉ា​ស៊ឹ​ន​» ដែលជា​ពាក្យ​ដែល​ពលរដ្ឋ​តែងតែ​និយាយ​គ្រប់គ្នា​នោះ វា​ជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង និង​អង់គ្លេស​«​ម៉ាស៊ីន​» Machine ដែល​មានន័យថា គ្រឿងចក្រ​,​គ្រឿងយន្ត​។ ឧទាហរណ៍​៖ ម៉ាស៊ីនកប៉ាល់​,​ម៉ាស៊ីនកិនស្រូវ​,​ម៉ាស៊ីនត្រជាក់​,​ម៉ាស៊ីនភ្លើង​,​ម៉ាស៊ីនទឹក​,​ម៉ាស៊ីន​បោះ​កប្បាស​,​ម៉ាស៊ីនរថយន្ត​។​

​ពាក្យ​កម្ចី​ពី​បារាំង​ទីទៃ​ទៀត ខ្មែរ​យើង​យកទៅ​ប្រើ​ដោយ​សឹងតែ​ចាត់ទុក​ពាក្យ​ទាំងនោះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ នោះ​មាន​ពាក្យ បាល់ បេតុង កៅស៊ូ ប៉ុស្តិ៍ ប៊ីយេរ មេដាយ កុងតាក់ ហ្វ្រាំង ជាដើម​។

​ការប្រើ​ពាក្យ​កម្ចី​ពី​បារាំង ឬ​កម្ចី​ពី​ប្រទេស​ណា​ផ្សេងទៀត គឺ​វា​សឹងតែ​ជា​រឿង​ធម្មតា​ទៅហើយ ដោយសារតែ​បច្ចុប្បន្នភាព ពាក្យពេចន៍​មានការ​ប្រែប្រួល​ទៅតាម​សម័យកាល ហើយ​ពលរដ្ឋ​ទូទាំងប្រទេស​ក៏មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​តាមរយៈ​ការប្រើប្រាស់​ពាក្យពេចន៍​គ្នា​ទៅវិញទៅមក​ផងដែរ​៕



Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com