អគ្គិសនី ផ្អាក​ផ្គត់ផ្គង់​ក្នុង​តំបន់​ខ្លះ​នៅ​ព្រះសីហនុ ដើម្បី​កុំ​ឲ្យ​ឆ្លង​ចរន្ត ខណៈ​ជន់​លិច​ខ្លាំង​
ជាតិ
អគ្គិសនី ផ្អាក​ផ្គត់ផ្គង់​ក្នុង​តំបន់​ខ្លះ​នៅ​ព្រះសីហនុ ដើម្បី​កុំ​ឲ្យ​ឆ្លង​ចរន្ត ខណៈ​ជន់​លិច​ខ្លាំង​
09, Aug 2019 , 11:19 pm        
រូបភាព
​អគ្គិសនី​កម្ពុជា (EDC ) បន្ត​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅក្នុង​តំបន់​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្ការ​ការឆ្លង​ចរន្តអគ្គិសនី​ដោយ​យថាហេតុ  ខណៈ​ភ្លៀង​នៅ​បន្ត​ធ្លាក់ មកដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​នេះ​។ តំបន់​ទាំងនោះ រួមមាន សង្កាត់​០១ សង្កាត់​០២ សង្កាត់​០៣ និង​សង្កាត់​០៤ ក្នុង​ខេត្ត​ព្រះសីហនុ​។

 
​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ បណ្ដាល​ឲ្យ​រលំ​ប​ង្កោ​ល​ភ្លើង​១​ដើម និង​ទ្រេត​បង្គោល​១០​ដើម​។ អគ្គិសនី​កម្ពុជា បានស្នើ​ឲ្យ​ក្រុមហ៊ុន អាន​កូ វ៉​ធើរ សឹ​ប​ផ្លា​យ ឲ្យ​តម្រង់​ប​ង្កោ​ល​ដែល​ទ្រេត​ទាំងនោះ និង​ជួសជុល​ខ្សែបណ្ដាញ​របស់ខ្លួន ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​មាន​ចរន្ត​បូមទឹក​ឡើងវិញ​។​
 
​អគ្គិសនី​កម្ពុជា នឹង​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ឡើងវិញ នៅ​តំបន់​ដែល​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​។ អគ្គិសនី​កម្ពុជា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​បង្គោល​អគ្គិសនី​ផងដែរ​។ 
 
​ចំណែក និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ទៅគ្រប់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ ឲ្យ​ត្រៀម​និង​រៀបចំ​ប្រព័ន្ធ​ទប់ស្កាត់​ភ្លើង ដើម្បី​ធានា​ប្រសិទ្ធភាព​និង​និរន្ត​ភាព​នៃ​ការផ្តល់សេវា​។ តាមរយៈ​លិខិត​ជូនដំណឹង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ប្រាប់​ក្រុមហ៊ុន​ទាំងនោះ​ថា​៖«​បើ អគ្គិ​នី​កម្ពុជា បន្ត​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ក្រុមហ៊ុន ត្រូវ​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អំពី​ការ​កាត់ផ្តាច់​ឬ​ការរអាក់រអួល​នៃ​ការផ្តល់សេវា​ទូរគមនាគមន៍ តាម​គ្រប់​មធ្យោបាយ ដែល​អាច​ធ្វើបាន និង​ទាន់ពេលវេលា​»៕ 

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com