ជាតិ
សូមប្រុងប្រយ័ត្ន! ស្ទឹងសង្កែ ខេត្តបាត់ដំបង អាចមានកំពស់ទឹកឡើងខ្ពស់
× រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា នេះ បានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ករណីទឹកជំនន់។
អាជ្ញាធរបានបញ្ជាក់ថា ប៉ែកខាងលើស្រុកសំឡូតជាប់ព្រំដែនថា មានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ។
«នៅល្ងាច ឬយប់ទឹកនេះ នៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់» ។ នេះជាការជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង៕
© រក្សាសិទ្ធិដោយ thmeythmey.com