ពីនេះ ពីនោះ
«ហឹប» ជាកម្ចីពីសៀម ចំណែក«ប្រអប់»ជាពាក្យខ្មែរ!
× ពាក្យ«ហឹប» ឬ«ហីប» តែអានថា«ហ៊ីប» នោះជាពាក្យកម្ចីពីសៀម។ ខ្មែរយើងមានពាក្យ«ប្រអប់» ដែលមានសណ្ឋានដូចគ្នានឹង«ហឹប»ដែរ។ គ្រាន់តែ «ហឹប»មានទំហំធំជាង«ប្រអប់»។
ពាក្យ«ហឹប»ជាប្រដាប់ធ្វើដោយឈើ ដោយដែក ដោយស្ពាន់ជាដើម មានសណ្ឋានបែបឡាំង មានគម្រប មានត្រចៀក មានថត ឬឥតថត មានសោ ឬអត់សោ សម្រាប់ដាក់វត្ថុផ្សេងៗ។
ចំណែក«ប្រអប់» ជាគ្រឿងប្រើប្រាស់ធ្វើដោយឈើ ឬដោយលោហជាតិជាដើម មានមេ មានគ្រប ខ្លះឥត ត្រចៀក ខ្លះមានត្រចៀក ទំហំតូចជាងហឹប ចុះរៀងមក មានទ្រង់ទ្រាយច្រើនបែប សម្រាប់ដាក់វត្ថុផ្សេងៗ មានបារី ស្លា ថ្នាំ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com