CAM-ASEAN រៀបចំ​សិក្ខាសាលា​តម្រង់ទិស​អំពី​ការប្រកួតប្រជែង​កម្មវិធី​កុមារ​ឆ្លាត​សតវត្ស​ទី​២១​ជូន​អាណាព្យាបាល និង​បេក្ខជន​
អត្ថបទពាណិជ្ជកម្ម
CAM-ASEAN រៀបចំ​សិក្ខាសាលា​តម្រង់ទិស​អំពី​ការប្រកួតប្រជែង​កម្មវិធី​កុមារ​ឆ្លាត​សតវត្ស​ទី​២១​ជូន​អាណាព្យាបាល និង​បេក្ខជន​
11, Aug 2019 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន នៅ​ថ្ងៃទី​១០ និង​ទី​១១ ខែសីហា​នេះ បានរៀបចំ​សិក្ខាសាលា​តម្រង់ទិស ស្តីពី​ការប្រកួតប្រជែង​កម្មវិធី​កុមារ​ឆ្លាត​សតវត្ស​២១ ជូន​ដល់​អាណាព្យាបាល និង​បេក្ខជន​ទាំងអស់​ដែល​បានដាក់​ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​កុមារ​ឆ្លាត​សតវត្ស​២១​។​
 
​ការប្រកួត នឹងត្រូវ​ធ្វើ​ឡើងជា​៤​វគ្គ​ផ្សេងៗ​គ្នា ដោយ​វគ្គ​ទី​១ គឺ​ការធ្វើ​តេស្ត​កម្រិត​ភាសា​អង់គ្លេស​។ វគ្គ​ចម្រុះ​ជុំ​ទី​២ ការប្រកួត  Think! Think! IQ Challenge ។ វគ្គ​ជម្រុះ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ការបកស្រាយ​ផ្ទាំង​រូបភាព​ជា​ភាសា​អង់គ្លេស និង​ការប្រកួត​កុមារ​ឆ្លាត ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​បេក្ខជន​វ័យក្មេង​ចំនួន​៥​រូប នឹងត្រូវ​ជ្រើសរើស​សម្រាប់​ជ័យលាភី​ពី​លេខ ១​ដល់​លេខ ៥ ។ ជ័យលាភី​នីមួយៗ​នឹង​ទទួលបាន​៖ 
 
​ជ័យលាភី​លេខ ១ ៖ នឹង​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី , ទទួលបាន​អាហារូបករណ៍ ១០០% សម្រាប់​កម្មវិធីសិក្សា YLP ចំនួន ៤ វគ្គ ដែល​ស្មើនឹង​មួយឆ្នាំ ,​មេដាយមាស​, លិខិត​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​។​
 
​ជ័យលាភី​លេខ ២ ៖ ទទួលបាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​, អាហារូបករណ៍ ១០០% សម្រាប់​កម្មវិធីសិក្សា YLP ចំនួន​២​វគ្គ​, មេដាយប្រាក់​, លិខិត​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​។​
 
​ជ័យលាភី​លេខ ៣ ៖ ទទួលបាន​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​, អាហារូបករណ៍ ១០០% សម្រាប់​កម្មវិធីសិក្សា YLP ចំនួន​២​វគ្គ​,​មេដាយសំរិទ្ធ​, លិខិត​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​។​
 
​ជ័យលាភី​លេខ ៤ ៖ ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​, អាហារូបករណ៍ ៥០% សម្រាប់​កម្មវិធីសិក្សា YLP ចំនួន​២​វគ្គ​, លិខិត​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​។​
 
​ជ័យលាភី​លេខ ៥ ៖ ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​, អាហារូបករណ៍ ៥០% សម្រាប់​កម្មវិធីសិក្សា YLP ចំនួន​២​វគ្គ​, លិខិត​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​។ 


 
​អ្នកនាង Emily អ្នក​ប្រឹក្សា​យោបល់​កម្មវិធីសិក្សា YLP និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ប្រកួត​កុមារ​ឆ្លាត​សតវត្ស​ទី​២១ បាន​គូសបញ្ជាក់ថា ការប្រកួតប្រជែង​នេះ រៀបចំឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​សិស្ស​ក្មេងៗ ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​នូវ​ជំនាញ​គ្រឹះ STEAM skills (Science, Technology, Engineering, Art and Mathematics)​របស់​ពួកគេ​។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែង​នេះ ក៏​ដើម្បី​ផ្តល់ឱកាស​ដល់​ប្អូនៗ​សិក្សា​នុ​សិស្ស​វ័យក្មេង ឲ្យ​អភិវឌ្ឍន៍​បុគ្គលិកលក្ខណៈ ជំនាញ ចំណេះដឹង និង​ឱកាស​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ ដែល​នឹង​ជួយ​ឲ្យ​គិតគូរ​ដោយមាន​ហេតុផល និង​មានគំនិត​ច្នៃប្រឌិត​។​
 
​សូមជម្រាបថា ការប្រកួត​ជម្រុះ​ជុំទីមួយ នឹងត្រូវ​មុន​ការប្រកួត​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែសីហា​។ គិត​មកទល់ពេលនេះ មាន​កុមារ​តូចៗ​អាយុ​ចន្លោះ​ពី​៦ ដល់​១២​ឆ្នាំ​ប្រមាណ​១៥០​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​នេះ​។ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​នៅតែ​អាច​បន្ត​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង រហូតដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៩​។  


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ ទូរស័ព្ទ​លេខ​៖ 023 976 999 / 070 77 44 50 / 011 77 44 50 គេហទំព័រ​៖ http://cam-asean.com/young-learner-programs/ ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute
 











© រក្សាសិទ្ធិដោយ thmeythmey.com