សូម​ប្រយ័ត្ន​! រោគសញ្ញា​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អាច​នឹងមាន​លក្ខណៈ​បែបនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សូម​ប្រយ័ត្ន​! រោគសញ្ញា​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អាច​នឹងមាន​លក្ខណៈ​បែបនេះ​
12, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ចង់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ជា​ទៀងទាត់​ដើម្បី​ពិនិត្យ​រកមើល​ជំងឺមហារីក​ស្បែក ឬ​ថត​សុដន់​ជា​ទៀងទាត់​ដើម្បី​រកមើល​ជំងឺមហារីក​សុដន់ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិតថា​ចង់​ធ្វើតេស្ត​រកមើល​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែរ​ទេ​?



ខណៈពេលដែល​ជំងឺមហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​មិនមែនជា​ជំងឺមហារីក​ដែល​កាច់​សាហាវ អ្នក​ត្រូវតែ​យល់ដឹង​អំពី​រោគសញ្ញា​របស់​វា​ផង​។​
 
​ពិបាក​លេប​អាហារ​
 
​អ្នក​ប្រហែលជា​គិតថា វា​គ្រាន់តែ​ជាការ​ឈឺបំពង់ក​ទេ ប៉ុន្តែ​ការដែល​មាន​ដុំ​មួយ​លូតលាស់​ក្នុង​បំពង់ក​អាច​រំខាន​ដល់​សមត្ថភាព​នៃ​ការ​លេប​អាហារ​បាន​។ ដូច្នេះ​បើសិនជា​អ្នក​យល់ថា​ខ្លួនឯង​ពិបាក​លេប​អាហារ និង​មាន​បញ្ហា​នេះ​ជាប់​រហូត​ពីរ​បី​សប្តាហ៍​ហើយ ចូរ​កុំ​ភ្លេច​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​។ 
 
​ពិបាក​និយាយ​និង​ដកដង្ហើម​
 
​បើសិនជា​រោគសញ្ញា​មិន​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ទេ រោគសញ្ញា​ដូចជា ពិបាក​ដកដង្ហើម ឬ​និយាយ​អាច​នឹងមិន​កើតឡើង​ឡើយ​។ ដូច្នេះ​បើសិនជា​អ្នកមាន​អាកា​រៈ​នេះ​វិញ ត្រូវតែទៅ​ជួប​ពេទ្យ​ជាបន្ទាន់​។ 
 
​សំឡេង​ស្អក​
 
​ប្រអប់​បំពង់​សំឡេង​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​និង​ខាងលើ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដូច្នេះ​កាលណា​មានការ​ប្រែប្រួល​ចំពោះ​ក្រពេញ​មួយ​នេះ វា​នឹងធ្វើ​ឲ្យ​សំឡេង​មានការ​ប្រែប្រួល​ដែរ​។ 
 
​មាន​ដុំ​មួយ​នៅក្នុង​បំពង់ក​
 
​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ស្ថិតនៅ​ខាងមុខ​នៃ​ក ប៉ុន្តែ​បើសិនជា​អ្នក​សម្គាល់​ឃើញថា មាន​ដុំ​ណាមួយ​ដែល​កើតឡើង​ហើយ​មិន​បាត់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទេ អ្នក​ប្រហែលជា​ត្រូវ​ការជួប​ពេទ្យ​ភ្លាម​ហើយ​។ បើសិនជា​មហារីក​រាល​ដាល​ដល់​កូនកណ្តុរ​ហើយ អ្នក​ប្រហែលជា​សម្គាល់​ឃើញ​មាន​ដុំ​នៅ​ផ្នែក​ខាងស្តាំ​នៃ​ក ក្បែរ​កូន​កំ​ណ្តុ​រ​ជំនួស​កន្លែង​ដែល​វា​ធ្លាប់​នៅ​កណ្តាល​ទៅវិញ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com