ក្នុង​ឆមាស​ទី​១ មាន​សាកសព​ពលករ​ខ្មែរ​៧១​នាក់ បញ្ជូនមក​កម្ពុជា​វិញ​
ជាតិ
សង្គមជាតិ
ក្នុង​ឆមាស​ទី​១ មាន​សាកសព​ពលករ​ខ្មែរ​៧១​នាក់ បញ្ជូនមក​កម្ពុជា​វិញ​
14, Aug 2019 , 10:59 pm        
រូបភាព
រូបភាពពី​​នគរបាលជាតិ
រូបភាពពី​​នគរបាលជាតិ
​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី​១ មាន​ពលករ​ខ្មែរ​៧១​នាក់ ដែល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស បាន​បាត់​បង់ជីវិត​។ សព​ពលករ​ទាំងនោះ បាន​បញ្ជូនមក​កម្ពុជា​ជា​ផ្លូវការ ធ្វើបុណ្យ​តាម​ប្រពៃណី​។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប លើក​ទី​៣ នៃ​ក្រសួងមហាផ្ទៃ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែសីហា ។​


 
​របាយការណ៍ បាន​បង្ហាញថា មាន​ពលករ​ខ្មែរ​ជាង​២​ម៉ឺន​នាក់ ដែល​បាន​បញ្ជូន​ត្រឡប់មក​ខ្មែរ​វិញ ដោយសារតែ​ពួកគេ​ជួបនឹង​បញ្ហា​ផ្សេងៗ​ក្នុងអំឡុងពេល​បំពេញការងារ​។ ដំណើរ​វិលត្រឡប់​រប​ស់​ពលករ​ខ្មែរ​ទាំងនោះ មាន​ការជួយ​ជ្រុម​ជ្រែង​ពី​ក្រសួង​បរទេស ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និ​តី​សម្បទា ដែល​បាន​សង្គ្រោះ​ទាន់ពេលវេលា​។ បើតាម​របាយការណ៍​ដ​ដែល មាន​ពលករ​កម្ពុជា​២១.៧៤៦​នាក់ ស្រី ៩.៤២៥​នាក់ ដែល​បាន​វិល​ត្រឡប់មក​ខ្មែរ​វិញ ក្នុងនោះ​មាន​ពលករ​ខ្មែរ​២១.៦៥៨​នាក់ ត្រូវបាន​បញ្ជូន​មកពី​ប្រទេស​ថៃ​។​
 
​របាយការណ៍​ដដែល បាន​បន្ថែមថា ក្នុង​មួយ​ឆមាស​កន្លងទៅនេះ មាន​ពលករ​កម្ពុជា​ដែល​ជួប​គ្រោះថ្នាក់​បង់​បាត់​ជីវិត ចំនួន​៧១​សាកសព ក្នុងនោះ​ស្រី​១២​នាក់ និង​កុមារ​ម្នាក់ ត្រូវបាន​បញ្ជូនមក​មាតុភូមិ​វិញ ដោយ​មិន​គិតពី​សាកសព​ដែល​ត្រូវបាន​បូជា ឬ​មិនបាន​រាយការណ៍​នៅ​ប្រទេស​គោលដៅ​ទេ​។ 
 
​គួរ​បញ្ជាក់ថា កាលពី​ឆមាស​ទីមួយ ឆ្នាំ​២០១៨ អាជ្ញាធរ​បរទេស​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ជិត​២​ម៉ឺន​នាក់​ពី​ប្រទេស​ចំនួន​១៨​។ ក្នុងនោះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​សរុប​១៩,៣៧៩​នាក់​៕ 

Tag:
 ពលករ​
 ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com