ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ សុំឲ្យពលរដ្ឋរាយការណ៍ បើមានមន្រ្តីខ្លួនប្រើអាកប្បកិរិយាមិនសមរម្យ
17, Aug 2019 , 7:30 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ (រូបពីក្រសួង)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ (រូបពីក្រសួង)
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យពលរដ្ឋរាយការណ៍ នៅពេលឃើញមន្រ្តីរបស់ក្រសួង ប្រព្រឹត្តទង្វើមិនសមរម្យនៅពេលផ្ដល់សេវាសាធារណៈ។ ការស្នើឲ្យរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីករណីមន្រ្តីមួយរូបនៅខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចដោយក្រសួងអះអាងថាបានប្រើអាកប្បកិរិយាមិនសម្យពេលផ្ដល់សេវា។



សារនៅលើហ្វេសប៊ុកក្រសួងសាធារណការ នៅថ្ងៃទី១៦ខែសីហា បានបញ្ជាក់ដូច្នេះថា៖«ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនឹងការផ្ដល់សេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអាកប្បកិរិយាមិនសមរម្យរបស់មន្រ្តីយើងខ្ញុំនោះ សូមរាយការណ៍ដោយភ្ជាប់ជាមួយនឹងឈ្មោះមន្រ្តី អត្តលេខ ពេលវេលាកើតហេតុ ទីតាំងផ្ដល់សេវា រូបភាព វីដេអូ និងភស្ដុតាងផ្សេងៗ ដើម្បីយើងខ្ញុំពិនិត្យ ចាត់វិធានការតាមនីតិវិធី»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ខែសីហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសម្រេចផ្ទេរភារកិច្ចមន្រ្តីរបស់ខ្លួនឈ្មោះ ស៊ីម សុផាត ពីមន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់ ទៅជា ន្ត្រីរដ្ឋបាលទូទៅ បន្ទាប់ពីមន្រ្តីរូបនេះបានយកជើងចង្អុលស្លាកលេខយានយន្តរបស់ពលរដ្ឋដែលមករកសេវា៕

អត្ថបទទាក់ទង

Tag:
 ស៊ុន ចាន់ថុល
  មន្រ្តី
  សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com