ពីនេះ ពីនោះ
«ថេរ»មានន័យដូចគ្មានឹងពាក្យ«ស្ថិរ»និង«ថិរ»ដែរ
× ចំពោះពាក្យដែលសរសេរខុសគ្នា ហើយមានន័យដូចគ្នានោះ មិនមានអ្វីចម្លែកនោះទេ ព្រោះនៅក្នុងភាសាខ្មែរមានពាក្យសរសេរខុសគ្នាច្រើន តែខ្លឹមសារ និងអត្ថន័យដូចគ្នា។ តែផ្ទុយទៅវិញពាក្យខ្លះសរសេរដូចគ្នាពិតមែន តែអត្ថន័យខុសគ្នា។
ជាក់ស្តែងពាក្យ «ថេរ»,«ស្ថិរ» និង«ថិរ» ជាពាក្យសរសេរប្លែកគ្នា តែមាននិយមន័យដូចគ្នា ដែលមានន័យថា ឋិតនៅបានយូរ, មាំមួន,ខ្ជាប់ខ្ជួន, រឹងប៉ឹង។
វេចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «ថេរ»សម្រាប់ប្រើជាមួយពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅមាំ យឺនយូរ។ សម្រាប់ពាក្យ«ស្ថិរ» និង«ថិរ» ប្រើពីមុខពាក្យដទៃ ដូចជា ស្ថិរកម្ម(ការឋិតថេរ) ស្ថិរចិត្ត(ចិត្តខ្ជាប់ខ្ជួន)ស្ថិរភាព(ភាពឋិតថេរ)៕
© រក្សាសិទ្ធិដោយ thmeythmey.com