«Auto-Stop»! ការធ្វើ​សញ្ញា​សុំ​រថយន្ត​ជិះ​តាមផ្លូវ​ដ៏​ពេញនិយម​នៅ​អឺរ៉ុប​មុន​ទសវត្សរ៍​៧០
រថយន្ត
អន្តរជាតិ
«Auto-Stop»! ការធ្វើ​សញ្ញា​សុំ​រថយន្ត​ជិះ​តាមផ្លូវ​ដ៏​ពេញនិយម​នៅ​អឺរ៉ុប​មុន​ទសវត្សរ៍​៧០
19, Aug 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
«Auto-stop» ឬ «Hitchhiking» មានន័យថា ជា​សញ្ញា​លើកដៃ​សុំ​រថយន្ត​គេ​ជិះ​តាមផ្លូវ ដោយពេល​ខ្លះ​ត្រូវ​បង់លុយ ហើយ​ពេលខ្លះ​មិនចាំបាច់​បង់​។ សញ្ញា​បែបនេះ ពេញនិយម​យ៉ាងខ្លាំង​នៅ​ទ្វីបអឺរ៉ុប កាលពី​អំឡុង​មុន​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ យោងតាម​ការផ្សាយ​រប​ស់ France Info កាយវិការ​បែបនេះ មិនទាន់​បាត់បង់​ទាំងស្រុង​នោះឡើយ ដោយ​រៀងរាល់ឆ្នាំ​ពលរដ្ឋ​បារាំង​មួយចំនួន​បន្ត​អនុវត្ត ប៉ុន្តែ​ក៏​មិនសូវ​បាន​ផល​នោះដែរ​។​



 
 
​ទាំង​ធ្វើ​សញ្ញា​ដោយ​ដៃ និង​ផ្ទាំង​អក្សរ ប៉ុន្តែ​មនុស្ស​ប្រមាណ​៨០​ភាគរយ មិនបាន​សម្រេច​ដូច​បំណង​របស់ខ្លួន​នោះឡើយ​។ បញ្ហា​ចម្បង​នាពេល​បច្ចុប្បន្ននេះ ភាគច្រើន​គឺ​ការមិនទុកចិត្ត​គ្នា ដោយ​អ្នកបើកបរ​បារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន​នៅពេលដែល​ឲ្យ​អ្នក​មិន​ស្គាល់​ជិះ​រថយន្ត​របស់ខ្លួន​។​
 
​បុរស​ជនជាតិ​បារាំង​ឈ្មោះ Vincent Drye បាន​លើកឡើងថា បញ្ហា​មួយទៀត​នោះ គឺ​ការបើកបរ​បច្ចុប្បន្ន​មាន​ល្បឿន​លឿន ដោយ​អ្នក​បក់ដៃ​ហៅ ក៏ដូចជា​អ្នកបើកបរ អាច​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា ។​
 
​បើតាម France Info អ្នក​ដែល​បាន​ជោគជ័យ​ហៅ​រថយន្ត​ឲ្យ​ឈប់​មួយចំនួន ត្រូវ​ង់​ចាំ​អស់​ជាច្រើន​ម៉ោង ពោលគឺ​ពី​បី​រហូតដល់​ទៅ​បួន​ប្រាំ​ម៉ោង ទើប​មាន​អ្នកបើកបរ​ចិត្តធម៌​ឈប់​រថយន្ត​ឲ្យ​ពួកគេ​ជិះ​ទៅជា​មួយ​។​


 
​ខណៈដែល​បារាំង​ចង់​រក្សា​វប្បធម៌​បែបនេះ សមាគមនិស្សិត​មួយ​នៅ​ស្វី​ស​ក៏​ធ្លាប់​រៀបចំ​ការប្រកួតប្រជែង «Auto-stop» ឬ «Hitchhiking» រួចមកហើយ កាលពី​ខែមេសា កន្លងមក​។ សមាគម Pousse-Pouce ដែល​បង្កើតឡើង​ដោយ​និស្សិត​នៅ​ក្រុង​ហ្សឺ​ណែវ ចង់​រំលឹក​ពី​កាយវិការ​សុំ​រថយន្ត​ជិះ​តាមផ្លូវ (Auto-stop ឬ Hitchhiking) ដ៏​ពេញនិយម ជាពិសេស​នៅមុន​ទសវត្សរ៍​ឆ្នាំ​១៩៧០ ។​
 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​ស្វី​ស www.24heures.ch ការប្រកួតប្រជែង​នេះ ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង​សង្គម​តាមរយៈ​ការធ្វើដំណើរ ជាពិសេស​ការលើកទឹកចិត្ត​វប្បធម៌​សន្ទនា និង​ការផ្លាស់ប្តូរ​យោបល់​ក្នុងជំនួប​ជាមួយ​មនុស្ស​ប្លែកៗ ។​
 
Auto-stop នៅតែ​ពេញនិយម​តាម​បណ្តា​ប្រទេស​ជាច្រើន​។ កម្មវិធី​ទូរទស្សន៍​បែប​ផ្សងព្រេង ក៏​និយម​ឲ្យ​អ្នកចូលរួម​ប្រកួតប្រជែង ប្រើ​ជំនាញ​សុំ​យានជំនិះ​តាមផ្លូវ ដើម្បី​ឲ្យ​ទៅដល់​គោលដៅ​ផងដែរ​។​


 
ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បាន​ហាមឃាត់ Auto-stop ជាពិសេស​នៅតាម​តំបន់​ថ្មើ​ជើង និង​ផ្លូវ​ក្រោម​ដី​។ ជាមួយគ្នានេះ គេ​ក៏មាន​ការព្រួយបារម្ភ​មួយចំនួន​ផងដែរ ជាពិសេស​បញ្ហា​សុវត្ថិភាព ដោយសារតែ​ការមិនទុកចិត្ត​គ្នា​រវាង​អ្នកជិះ និង​អ្នកបើកបរ​។​
 
​បណ្តា​ប្រទេស​ជឿនលឿន ការហៅ​រថយន្ត​ជិះ​តាមផ្លូវ ត្រូវបាន​កាត់បន្ថយ​បន្តិច​ម្តងៗ ដោយសារតែ​សេវា​រថយន្តក្រុង មាន​ស្ទើរ​គ្រប់​ទីកន្លែង​៕
 
​កម្មវិធី​នេះ តម្រូវ​ឲ្យ​អ្នកចូលរួម​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដើម្បី​ឈានទៅដល់​គោលដៅ​។ វិភាគទាន​ផ្សេងៗ​ក្នុង​កម្មវិធី «Can you make it?» នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​កុមារ​ដែល​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com