យល់ដឹង​ច្រើន​! ក្រោយ​បាក់​ឌុប សំរាម​លែង​រប៉ាត់រប៉ាយ​ពេញ​មណ្ឌល​ប្រឡង​ដូច​មុន​ហើយ​
ជាតិ
បាក់ឌុប
យល់ដឹង​ច្រើន​! ក្រោយ​បាក់​ឌុប សំរាម​លែង​រប៉ាត់រប៉ាយ​ពេញ​មណ្ឌល​ប្រឡង​ដូច​មុន​ហើយ​
21, Aug 2019 , 10:56 am        
រូបភាព
ដោយ៖ ឆាយ រង្សី

​ក្រោយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) យើង​តែងតែ​សង្កេតឃើញ​មាន​ក្រដាស និង​គំនរ​សំរាម រប៉ាយរ​ប៉ាត់ ពេញ​បរិវេណ​មណ្ឌល​ប្រឡង​។ នៅ​ឆ្នាំនេះ សារព័ត៌មាន​ថ្មីៗ ដែល​បាន​ពង្រាយ​អ្នកយកព័ត៌មាន​ទៅតាម​មណ្ឌល​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ខេត្តកំពង់ចាម និង​សៀមរាប សង្កេតឃើញថា ករណី​សំរាម​មិនសូវ​ចោទ​ជា​បញ្ហា​នោះឡើយ​។​

 
«​យើង​ប្រឹង​ប្រមូល​ដាក់​ធុងសំរាម ពីព្រោះ​មិន​ចង់​ឲ្យ​មានការ​រិះគន់​នោះឡើយ​»​។ នេះ​បើតាម​ការអះអាង​របស់​យុវជន​ម្នាក់​ដែល​ចែកចាយ​ខិ​ត្ត​ប​ណ្ឌ​ទាក់ទង​នឹង​កម្មវិធី​រៀន​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទៅដល់​បេក្ខជន​ដែល​ទើប​បញ្ចប់​ការប្រឡង​បាក់ឌុប កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា​។​
 
​ជាមួយគ្នានេះ​ផងដែរ យុវ​សិស្ស​ភាគច្រើន កាន់​ក្រដាស​ខិ​ត្ត​ប័ណ្ណនៅជាប់​នឹង​ខ្លួន​ដោយ​មិនទម្លាក់ចោល​តាមផ្លូវ​ឡើយ ហើយ​ខ្លះ សុខចិត្ត​ដើរ​សំដៅទៅ​ធុងសំរាម​ដើម្បី​បោះចោល​។ អ្នកប្រមូល​សំរាម​ក៏​មិនសូវ​ពិបាក​ដូច​មុន​ផងដែរ​។ 
 
«​ខ្លាច​ណាស់​ការរិះគន់​តា​ម​ហ្វេ​ស​ប៊ុ​ក​»​។ យុវជន​ម្នាក់​ខ្សឹប​ដាក់​ត្រចៀក​របស់​អ្នកសារព័ត៌មាន​ថ្មីៗ​៕











Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com