ប្រាក់ខែ​ខ្ពស់បំផុត​នៅ​អឺរ៉ុប​៖ Messi នាំមុខ Ronaldo ខណៈ Griezmann ឡើង​លេខ​៣ ជំនួស Neymar
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់ខែ​ខ្ពស់បំផុត​នៅ​អឺរ៉ុប​៖ Messi នាំមុខ Ronaldo ខណៈ Griezmann ឡើង​លេខ​៣ ជំនួស Neymar
21, Aug 2019 , 8:39 pm        
រូបភាព
​កំពូល​តារា​ឆ្នើម Lionel Messi, Cristiano Ronaldo, Antoine Griezmann និង Neymar សុទ្ធសឹង​ជា​កីឡាករ​បាល់ទាត់​មានឈ្មោះ​ល្បី និង​មាន​ប្រាក់បៀវត្ស​ច្រើនជាងគេ​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ន ដែល​ពួកគេ​ទទួលបាន​ពី​ក្លិប Barcelona, Juventus និង PSG រៀងៗ​ខ្លួន​។ Messi នាំមុខ Ronaldo ក្នុងនាម​កីឡាករ​មាន​បៀវត្ស​ខ្ពស់បំផុត ស្របពេល Griezmann ឡើងទៅ​ជំនួស Neymar សម្រាប់​តំណែង​លេខ​៣​។​


 
Messi និង Ronaldo បាន​ប្រជែង​គ្នា​ត្រួតត្រា​លើ​កំណត់ត្រា​ពិភពលោក​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​ក្រោយពី Neymar ផ្ទេរ​ចេញពី Barcelona ទៅ​ចូលរួម​ជាមួយ PSG រូបគេ​ក៏បាន​ក្លាយជា​កីឡាករ​ដែលមាន​ថ្លៃឈ្នួល​ខ្ពស់កប់ពពក​ប្រហាក់ប្រហែល​រាមច្បង​ទាំងពីរ​ផងដែរ​នៅ​ឆ្នាំ​២០១៨​។​
 
​យ៉ាងណាក៏ដោយ​នៅ​ឆ្នាំ​២០១៩​នេះ អ្វីៗ​ក៏បាន​ប្រែប្រួល​ជាថ្មីទៀត បន្ទាប់ពី Barca បាន​ទិញ​ចូល​ខ្សែប្រយុទ្ធ​ឆ្នើម Griezmann ពី AT-Madrid រដូវ​កាល​នេះ​។ សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿជាក់ថា​ទទួលបាន​ប្រាក់​ឈ្នួល ៣,៥៣​លាន​ដុល្លារ​ក្នុង​មួយខែ ឬ ៤២,៣៥​ក្នុង​មួយឆ្នាំ ដែលជា​តម្លៃ​ខ្ពស់បំផុត​លំដាប់​ទី​២​បន្ទាប់ពី Messi ដែល​ក្លិប​អ្នកមាន​បុណ្យ​ផ្តល់​ឲ្យ​។​
 
​ប្រាក់​ឈ្នួល​ជាង​៣​លាន​ដុល្លារ​នេះ​ផងដែរ បាន​នាំ​ឲ្យ Griezmann ឈានទៅ​ចំណាត់ថ្នាក់​ទី​៣ ជំនួស​តំណែង Neymar ខ្សែប្រយុទ្ធ PSG ដែល​ទទួលបាន​កាលពី​ឆ្នាំ​២០១៨​។​
 
​ដោយ​មិន​គិតពី​ថ្លៃ​ផ្សាយ​ការផ្សាយពាណិជ្ជកម្ម​បន្ថែម​នោះ របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន L'Equipe បានបង្ហាញ​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​របស់​កីឡាករ​ទាំង​១០​រូប​ដែល​ប្រកប​អាជីព​ក្នុង​ក្លិប​នៅ​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០១៩​នេះ​ដូចខាងក្រោម​។​
 
១- Lionel Messi (FC Barcelona) ទទួលបាន​ថ្លៃឈ្នួល ៨,៨៨​លាន​ដុល្លារ ក្នុង​មួយខែ ឬ ១០៦.៦០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ 
២- Cristiano Ronaldo (Juventus) ទទួលបាន​ថ្លៃឈ្នួល ៤,៩៩​លាន​ដុល្លារ ក្នុង​មួយខែ ឬ ៥៩.៨៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ 
៣-  Antoine Griezmann (Barcelona) ទទួលបាន​ប្រាក់​ឈ្នួល ៣,៥៣​លាន​ដុល្លារ​ក្នុង​មួយខែ ឬ ៤២,៣៥​ក្នុង​មួយឆ្នាំ​
៤- Neymar (Paris Saint-Germain) ទទួលបាន​ថ្លៃឈ្នួល ៣,២៩​លាន​ដុល្លារ ក្នុង​មួយខែ ឬ ៣៩,៤៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៥- Luis Suarez (Barcelona) ទទួលបាន​ថ្លៃឈ្នួល ៣,០៤​លាន​ដុល្លារ ក្នុង​មួយខែ ឬ ៣៦,៥១​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​
៦- Gareth Bale (Real Madrid) ទទួលបាន​ថ្លៃឈ្នួល ២,៦៨​លាន​ដុល្លារ ក្នុង​មួយខែ ឬ ៣២,១៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៧- Philippe Coutinho (Barcelona-Bayern Munich) ទទួលបាន​ថ្លៃឈ្នួល ២,៤៣​លាន​ដុល្លារ ក្នុង​មួយខែ ឬ ២៩,២១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៨- Alexis Sanchez (Manchester United) ទទួលបាន​ថ្លៃឈ្នួល ២,៤២​លាន​ដុល្លារ ក្នុង​មួយខែ ឬ ២៩,០៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៩- Kylian Mbappe (Paris Saint-Germain) ទទួលបាន​ថ្លៃឈ្នួល ១,៨៣​លាន​ដុល្លារ ក្នុង​មួយខែ ឬ ២១,៩០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
១០- Mesut Ozil (Arsenal) ទទួលបាន​ថ្លៃឈ្នួល ១,៧០​លាន​ដុល្លារ ក្នុង​មួយខែ ឬ ២០,៤៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

Tag:
 ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​
  Lionel Messi
  Cristiano Ronaldo
  Antoine Griezmann
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com