អត្ថបទពាណិជ្ជកម្ម
Vietjet និង​មន្ទីរពេទ្យ​ភ្នែក​ចល័ត សហការគ្នា​ដើម្បី​ជួយ​ដល់​អ្នកជំងឺ​រាប់លាន​នាក់
23, Aug 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet បាន​ចូលរួម​សហការ​ជាមួយនឹង​អង្គការ Orbis និង​មន្ទីរពេទ្យ​ថែទាំ​ភ្នែក​ចល័ត Flying Eye (FEH) ដើម្បី​គាំទ្រ​ដល់​សេវាកម្ម​ថែរក្សា​ភ្នែក ក្នុងប្រទេស​វៀតណាម​។ ដោយមាន​បំណង​ជួយ​ដល់​មនុស្ស​ច្រើនជាង​២​លាន​នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត ក្រុមហ៊ុន Vietjet បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រយៈពេល​វែង​មួយ ឈ្មោះថា «Bright eyes for Vietnamese (​ពន្លឺ​ភ្នែក​ដ៏​ត្រចះត្រចង់ សម្រាប់​ប្រជាជន​វៀតណាម​)» ជាមួយនឹង​អង្គការ Orbis កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។
 
​ក្នុង​អនុស្សារណៈ​នេះ ក្រុមហ៊ុន​Vietjet នឹង​បណ្តាក់ទុន​ក្នុង​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារ​អា​មេ     រិ​ក លើ​គម្រោង​នេះ ដោយ​ចាប់ផ្តើម​ពី​ការសាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ភ្នែក សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ នៅ​ខេត្ត Dak Lak និង Thanh Hoa ក្នុងប្រទេស​វៀតណាម​។ Vietjet ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​អង្គការ Orbis ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ និង​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង លើ​ការការពារ​ទូទាំងប្រទេស​។ 


 
​អង្គការ Orbis បាន​ជួយ​គាំទ្រ​សេវា​ថែទាំ​ភ្នែក​របស់​វៀតណាម អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ ហើយ​មន្ទីរពេទ្យ ចល័ត Flying Eye ដែលជា​កម្មវិធី​របស់​អង្គការ​មួយ​នេះ បាន​ជួយ​គាំទ្រ​អស់      រយៈពេល​១០​ឆ្នាំ​។ ក្នុង​គម្រោង​រយៈពេល​វែង​មួយ​នេះ ក្រុមហ៊ុន Vietjet និង​អង្គការ Orbis រំពឹង ថា នឹង​សម្រេចបាន​នូវ​សមិទ្ធផល​ទ្វេដង បើ​ធៀប​ទៅនឹង​សមិទ្ធផល​កាលពីមុនរ​បស់ Orbis នៅ​ប្រទេស​វៀតណាម ក្នុងការ​សហការ​ដែល​កំពុង​បន្ត ដើម្បី​បង្ការ​ភាព​ខ្វាក់ និង​ជំងឺ​ភ្នែក​។ 
 
​កាលពីពេល​ថ្មីៗ​នេះ មន្ទីរពេទ្យ​ភ្នែក​ចល័ត Flying Eye បាន​ចុះចត​នៅ​ទីក្រុង​បុរាណ Hue នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ទទួលបាន​ជំនួយ​ពី​អ្នកបើកបរ​យន្តហោះ និង​បុគ្គលិក​លើ​យន្តហោះ​របស់ Vietjet ដើម្បី​ជួយ​អ្នកជំងឺ អំឡុងពេល​នៃ​ការត្រួតពិនិត្យ​ភ្នែក និង​ការវះកាត់​របស់​ពួកគេ ដែល​ត្រូវបានប្រតិបត្តិ​នៅលើ​យន្តហោះ​ដ៏​ទំនើប ជាមួយនឹង​ឧបករណ៍​ដ៏​ទាន់សម័យ​។ 
 
​យន្តហោះ​របស់​មន្ទីរពេទ្យ Flying Eye មាន​ប្រវែង​ពី​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត ចំនួន ៥០​ម៉ែត្រ កម្ពស់ ១៧,៨​ម៉ែត្រ និង​ប្រវែង ៥៥,៣​ម៉ែត្រ​។ កាប៊ីន មាន​ទំហំ ៦១០​ម៉ែត្រការ៉េ និង​ត្រូវបាន​រចនា ជា​មន្ទីរពេទ្យ​ខ្នាតតូច​មួយ​។ ចាប់ពី​បន្ទប់វះកាត់ កា​វះកាត់​ភ្នែក​បែប 3D នឹងត្រូវ​ផ្សាយ​ទៅកាន់​មន្ទីរ​បណ្តុះបណ្តាល ទូទាំង​ពិភពលោក​។ 


 
​មន្ទីរពេទ្យ​ចល័ត Flying Eye បានធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង និង​ជួយ​ដល់​កន្លែង​ដែលមាន​វិបត្តិ​។ មន្ទីរពេទ្យ​ចល័ត​មួយ​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ១០​លើក​រួចមកហើយ និង​ចុះចត​ក្នុង​ទីក្រុង និង​ខេត្ត​ចំនួន ៦​កន្លែង ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទីក្រុង​ហូជីមិញ ហាណូយ ដា​ណាំង បី​ញ​ឌី​ញ កាន់​ធ័​រ និង Thua Thien Hue​។ 
 
​ក្រៅពី​ការធ្វើ​ឲ្យ​សុបិន​នៃ​ការហោះហើរ ក្លាយជា​ការពិត​សម្រាប់​អតិថិជន​រាប់លាន​នាក់ ក្រុមហ៊ុន Vietjet ផ្តោតទៅលើ​ការនាំយក​ការថែទាំ​កាន់តែ​ប្រសើរ ដល់​សង្គម​។ Vietjet មានបទពិសោធន៍​រយៈ​ពេល​១០​ឆ្នាំ លើ​ការជួយ​ដល់​មូលនិធិ​ការពារ​គ្រោះមហន្តរាយ​សហគមន៍ ជួយ «​សម្រេច​ក្តី​សុបិន​» សម្រាប់​ក្មេងៗ នៅតាម​ខេត្ត​ភាគខាងត្បូង​របស់​វៀត​ណា​ម ក៏ដូចជា​ទៅ         ទស្សនកិច្ច នៅតាម​ភូមិ​នានា​ដែល​កុមារៗ ដែល​កំពុង​រងគ្រោះ ដើម្បី​ចូលរួម​ជួយ​ផ្នែក​មនុស្សធម៌​ដ៏​មាន​អត្ថន័យ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com