ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
វិទ្យាល័យ​ក្រូចឆ្មារ​ជា​សាលា​គំរូ​ក្នុង​ខេត្ត ដែល​ហាម​សិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​រៀន​
24, Aug 2019 , 8:59 pm        
រូបភាព
ត្បូងឃ្មុំ​៖ រយៈពេល​មួយឆ្នាំ​មកហើយ ដែល​វិទ្យាល័យ​ក្រូចឆ្មារ ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បានដាក់​បម្រាម មិនឱ្យ​កូនសិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​សិក្សា​។ នាយក​សាលា​លោកគ្រូ ហ៊ីម គង់ បាន​អះអាងថា បំរាម​នេះ​ធ្វើឡើង​ដើម្បី​រិត​បន្ដឹង​ការសិក្សា​របស់​សិស្ស  ហើយ​ក្រោយ​អនុវត្តន៍​ពេញ​មួយឆ្នាំ​រួចមក ឃើញថា​ការសិក្សា​របស់​សិស្ស ទទួលបាន​លទ្ធផល​ល្អ​ជាង​បណ្ដោយឱ្យ​ពួកគេ​ប្រើ​ស្មា​ត​ហ្វូ​ត​។ បំរាម​នេះដែរ ទទួល​បានការ​សាទរ​ពី​សាមីខ្លួន រួម​និង​អាណាព្យាបាល​សិស្ស​ដែល​ទទួលស្គាល់ថា អាចឱ្យ​កូន​របស់ខ្លួន​មាន​ពេលវេលា​ខិតខំ​រៀនសូត្រ​និង​បាន​លទ្ធផល​ប្រសើរ​ជាង​ពេលមុន​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោកគ្រូ ហ៊ីម គង់ នាយក​វិទ្យាល័យ​ក្រូចឆ្មារ ដូចតទៅ​៖


 
​វិទ្យាល័យ​ក្រូចឆ្មារ ជា​សាលា​គំរូ​ដំបូង​គេ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​អនុវត្តន៍​បំរាម​មិនឱ្យ​សិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​សិក្សា​។ បំរាម​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាន់​ពី​សាលា​ស្រាវជ្រាវ​រកឃើញថា សិស្សានុសិស្ស​បាន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ខុសពី​គោលការណ៍​សម្រាប់​ស្រាវជ្រាវ​មើល​មេរៀន តែ​បែរជា​ប្រើ​ដើម្បី​លេង​ហ្គេម ជាការ​កម្សាន្ត និង​ពេលខ្លះ​លួច​លេង​ក្នុង​ម៉ោង​រៀន​ជាដើម ដែល​អាចធ្វើ​ឱ្យមាន​បញ្ហា​សម្រាប់​ការសិក្សា​របស់​សិស្ស​៕
 
 
 

Tag:
 វិទ្យាល័យ​ក្រូចឆ្មារ​
  ស្វាយ​ឃ្លាំង​
  ហ៊ីម គង់​
  ស្មា​ត​ហ្វូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com