ជាតិ
សង្គមជាតិ
ស.ស.យ.ក ផ្ដល់អាហារូបករណ៍ ៣០០កន្លែង សម្រាប់និស្សិត
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញផ្សាយនៅថ្ងៃទី២២ ខែសីហា។
ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ឥតគិតថ្លៃចំនួន ៣០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះមានសាកលវិទ្យាល័យកម្ពុជា ចំនួន ២០កន្លែង, វិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន ២៣០កន្លែង និងសាលាជាតិកសិកម្មព្រែកលៀប ចំនួន ៥០កន្លែង។
សិស្សនិស្សិតដែលមានបំណងចង់ចូលរៀន ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់ទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
អាហារូបករណ៍ មាននៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលស្ថិតនៅវិថីវិចិត្រសិល្បៈភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕
ទូរស័ព្ទទាក់ទងលេខ ០១៦ ៨៣១ ៣៩៧, ០១២ ៩០៦ ០០៦
ដោយ៖ ហួ ឆេងស៊ីម
Tag:
អាហារូបករណ៍
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com