ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
សណ្ឋាគារ«រ៉ាយ៉ាបូរី» នៅកោះទ្រង់ប្រើបំពង់បឺតច្នៃពី«ឫស្សី»ជំនួសការប្រើប្លាស្ទិក ក្នុងសកម្មភាពចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សណ្ឋាគារ រ៉ាយ៉ាបូរី វីឡា បានប្រើបំពង់បឺតច្នៃពីដើមឫស្សីតូចៗ ជំនួសការប្រើបំពង់បឺតប្លាស្ទិក ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ក្រៅពីប្រើបំពង់បឺតធ្វើពីឫស្សី សណ្ឋាគារប្រណិតបែបបុរាណ រ៉ាយ៉ាបូរី វីឡា ដែលស្ថិតនៅលើកោះទ្រង់ ខេត្តក្រចេះ ក៏បានប្រើបំពង់ឫស្សីសម្រាប់ដាក់សម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក រួមទាំងការវេចខ្ចប់អាហារដោយប្រើចានធ្វើពីកាកអំពៅផងដែរ។
«រ៉ាយ៉ាបូរី វីឡា បានសម្រេចធ្វើការងារនេះដោយប្រើប្រាស់វត្ថុធាតុដើមពីដើមឫស្សី និងផ្តៅនេះ គឺយើងចង់បង្ហាញពីគំរូភាពដល់សណ្ឋាគារដទៃ និងប្រជាពលរដ្ឋទូទៅ ឲ្យពួកគាត់អាចប្រើប្រាស់បែបនេះបាន។ ប្រសិនបើ មានការចូលរួមទាំងអស់គ្នា គឺយើងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានមួយកម្រិត ដែលនឹងជួយឲ្យប្រទេសកម្ពុជាកាន់តែមានភាពបៃតង និងបរិយាកាសបរិសុទ្ធ។ នេះជាការលើកឡើងរបស់ម្ចាស់សណ្ឋាគារ រ៉ាយ៉ាបូរី វីឡា អ្នកស្រី ខៃ ចិន្តា ដែលកំពុងអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសណ្ឋាគាររបស់អ្នកស្រី។
ទន្ទឹមនឹងការប្រើប្រាស់នេះ អ្នកស្រី ចិន្តា បានឲ្យដឹងផងដែរថា ភ្ញៀវដែលទៅស្នាក់នៅសណ្ឋាគាររបស់អ្នកស្រី ភ្ញាក់ផ្អើលនិងសរសើរពីសកម្មភាពចូលរួមការពារបរិស្ថានរបស់សណ្ឋាគារ ដោយប្រើបំពង់បឺតច្នៃពីឫស្សី និងសម្ភារកែច្នៃពីដើមផ្តៅ និងកាកអំពៅជាដើម ជំនួសសម្ភារដែលមានសារធាតុប្លាស្ទិក។
សូមបញ្ជាក់ថា នៅសណ្ឋាគារ រ៉ាយ៉ាបូរី វីឡា នៅលើកោះទ្រង់ ខេត្តក្រចេះ ក៏មានកញ្ចប់សេវាកម្មទេសចរណ៍សម្រាប់ជូនភ្ញៀវជិះទូក, រទេះសេះ, រ៉ឺម៉កកង់បីទៅទស្សនាសួនបន្លែ និងដំណាំផ្សេងៗក្នុងចម្ការរបស់កសិករនៅលើកោះទ្រង់ រួមទាំងមានដំណើរកម្សាន្តទៅរមណីយដ្ឋានព្រែកកាំពី និងទស្សនាវត្តរាមបុរាណនៅក្នុងខេត្តជាដើម។ ទន្ទឹមនឹងនេះ រ៉ាយ៉ាបូរី វីឡា ក៏មានតាំងលក់សម្លៀកបំពាក់, កន្សែង និងក្រមាធ្វើពីអំបោះសូត្រដែលជាស្នាដៃកូនខ្មែរ និងមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ៕
សូមអញ្ជើញទាក់ទង៖
Tag:
កោះទ្រង់
ក្រចេះ
សណ្ឋាគារ
រ៉ាយ៉ាបូរី
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com