កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រដាល់​មាន​ចំណូល​ខ្ពស់​ជាងគេ​ប្រចាំឆ្នាំ​២០១៩៖ Alvarez លេខ​១ រីឯ Pacquiao លេខ​៤
28, Aug 2019 , 9:00 am        
រូបភាព
​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​ក្លាយជា​អ្នក​ប្រដាល់​រកចំណូលបាន​ខ្ពស់បំផុត​លំដាប់ថ្នាក់​ទី​៤​ពិភពលោក​សម្រាប់​ការបង្ហាញ​ខ្លួន​លើស​ង្វៀន​ពីរលើក​នៅ​ឆ្នាំ​២០១៩​នេះ ចំនួន​៣៦​លាន​ដុល្លារ​អាមេរិក ខណៈ​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez ឈរ​លេខ​១ ដោយ​រកបាន​៩៤​លាន​ដុល្លារ​។


 
​ទស្សនា​វ​ដ្តី​ដ៏​ល្បី​របស់​អាមេរិក Forbes បានបង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ប្រដាល់​ចំនួន​៦​រូប ក្នុងចំណោម​១០០​នាក់​ដែល​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់បំផុត​នៅ​ឆ្នាំ​២០១៩ ដោយ​គិត​ត្រឹម​ខែសីហា​នេះ​។​
 
​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក Floyd Mayweather ដែល​គ្រង​តំណែង​នេះ​នៅ​ឆ្នាំ ២០១៧ មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ទេ​។ ចាប់តាំងពី​រូបគេ​ប្រកាស​ចូលនិវត្តន៍​មក Floyd បង្ហាញខ្លួន​មិន​ផ្លូវការ​នៅ​ជប៉ុន​ដើម​ឆ្នាំនេះ​មួយ​លើក​ដោយ​ទទួលបាន​តម្លៃ​ខ្លួន​៩​លាន​ដុល្លារ​អាមេរិក​។​
 
​ខាងក្រោម​នេះ​ជា​កីឡាករ​ប្រដាល់​ទាំង​៦​រូប​ដែល​រក​ចំណូល​ខ្ពស់បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០១៩៖
 
១- Saul Canelo Alvarez រកចំណូលបាន ៩៤​លាន​ដុល្លារ​អាមេរិក​។ អ្នក​ប្រដាល់​ទម្ងន់​មធ្យម​ម៉ិ​ក​ស៊ិ​ក វ័យ​២៩​ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប​៥៥​លើក ឈ្នះ​៥២ ស្មើ​២ និង​ចាញ់​១​លើក​ប៉ុណ្ណោះ​។ បង្ហាញខ្លួន​មួយ​លើកចុងក្រោយ​នៅ​ឆ្នាំ​២០១៩ Alvarez ឈ្នះ​កីឡាករ​អាមេរិក Daniel Jacobs​។​


 
២- Anthony Joshua រកបាន ៥៥​លាន​ដុល្លារ​អាមេរិក​។ អ្នក​ប្រដាល់​ទម្ងន់​ធ្ច​ន់​សញ្ជាតិ​អង់គ្លេស​វ័យ​២៩​ឆ្នាំ ធ្លាប់​ប្រកួត​២៣​ដង ឈ្នះ​២២ ចាញ់​១​លើក​។ ប្រកួត​លើកចុងក្រោយ​នៅ​ខែកក្កដា ឆ្នាំ​២០១៩ ចាញ់​កីឡាករ​អាមេរិក Andy Ruiz Jr. ហើយ​អ្នក​ទាំងពីរ​នឹង​ប៉ះគ្នា​ក្នុងជំនួប​សងសឹក​នៅ​ចុង​ឆ្នាំនេះ នា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​


 
៣- Conor McGregor កីឡាករ​គុន​ចម្រុះ MMA សញ្ជាតិ​អៀរ​ឡង់ វ័យ​៣១​ឆ្នាំ រកចំណូលបាន​៤៧​លាន​ដុល្លារ​អាមេរិក​។ 


 
៤- Manny Pacquiao រក​ចំ​ណួ​ល​បាន ៣៦​លាន​ដុល្លារ​អាមេរិក​។ អ្នក​ប្រដាល់ និង​ជា​ព្រឹទ្ធសភា​ហ្វីលីពីន វ័យ​៤១​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​ពីរលើក​នៅ​ឆ្នាំ​២០១៩ ដោយ​យកឈ្នះ​កីឡាករ​អាមេរិក​ទាំងពី​រ ដែល​រួមមាន Adrien Broner និង Keit Thurman​។​


 
៥- Deontay Wilder រកបាន ៣០,៥​លាន​ដុល្លារ​អាមេរិក​។ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​សញ្ជាតិ​អាមេរិក វ័យ​៣៣​ឆ្នាំ​រូបនេះ ប្រកួត​មិនដែល​ចាញ់​ឡើយ ក្នុងនោះ​ឡើង​រេញ​៤២​លើក ឈ្នះ​៤១ ស្មើ​១​។ ប្រកួត​លើកចុងក្រោយ​ឈ្នះ​កីឡាករ​អាមេរិក​ដូចគ្នា Dominic Breazeale កាលពី​ខែឧសភា ឆ្នាំ​២០១៩​។​


 
៦- Gennady Golovkin រកបាន ២៥,៥​លាន​ដុល្លារ​អាមេរិក​។ អ្នក​ប្រដាល់​សញ្ជាតិ កា​ហ្សា​ក់​ស្ថាន វ័យ​៣៧​ឆ្នាំ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​៤១​លើក ចាញ់​មួយ​លើក​ប៉ុណ្ណោះ និង​ស្មើ​១​លើក​។ ជំនួប​លើកចុងក្រោយ​នៅ​ខែកក្កដា ឆ្នាំ​២០១៩ ឈ្នះ​កីឡាករ​កាណាដា Steve Rolls៕



Tag:
 ប្រដាល់​
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com