កីឡាជាតិ
ជាតិ
លោក អ៊ុក ច័ន្ទ​ដា​រា រួមចំណែក​ជួយ​ឲ្យ​ក្រុម​អ៊ុយ​ក្រែ​ន ទទួល​មេដាយ​សំរឹទ្ធ​ពិភពលោក​
28, Aug 2019 , 4:12 pm        
រូបភាព
លោក អ៊ុក ច័ន្ទដារា ប្រគល់ខ្សែក្រវាត់ខ្មៅ៦ដាន់ដល់លោក កែវ រ៉េមី ទុកជាអនុស្សាវរីយ៍
លោក អ៊ុក ច័ន្ទដារា ប្រគល់ខ្សែក្រវាត់ខ្មៅ៦ដាន់ដល់លោក កែវ រ៉េមី ទុកជាអនុស្សាវរីយ៍
​លោក អ៊ុក ច័ន្ទ​ដា​រា ជនជាតិខ្មែរ​រស់នៅ​ប្រទេស​អ៊ុយ​ក្រែន បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​កីឡាករ​អ៊ុយ​ក្រែ​ន ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក World ITF Taewon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។ មេដាយ​នេះ ដណ្តើម​លើ​វិញ្ញាសា​សម្តែង​មេគុន​ជា​ក្រុម​វ័យចាស់​(​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​)​។​

 
 
​មិន​ត្រឹមតែ​ជា​អ្នកដឹកនាំ​ក្រុម​កីឡាករ​ជម្រើស​តេ​ក្វាន់​ដូ ITF អ៊ុយ​ក្រែ​ន​នោះទេ លោក អ៊ុក ច័ន្ទ​ដា​រា ជនជាតិខ្មែរ ដែល​បាន​ទៅ​រស់នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​តាំង​សតវត្សរ៍​ឆ្នាំ​១៩៨០ ក៏​ជា​កីឡាករ​១​រូប​ផងដែរ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៨ ខែសីហា នេះ លោក​បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​កីឡាករ​វ័យចាស់​រប​ស់អ៊ុយ​ក្រែ​ន ទទួលបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត World ITF Taewon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី លើ​វិញ្ញាសា​សម្តែង​មេគុន​ជា​ក្រុម​។ 
 
​ក្រុម​របស់លោក អ៊ុក ច័ន្ទ​ដា​រា បាន​យក​ឈ្នះក្រុម​កីឡាករ​វ័យចាស់​រប​ស់​ក្រិ​កនា​ជំនួប​ដំបូង តែ​បាន​ប្រកួត​ចាញ់​ក្រុម​មកពី​ជប៉ុន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​លោក​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​មេដាយមាស​។ មុន​ប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម​លោក ច័ន្ទ​ដា​រា បាន​ប្រកួត​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​មួយ​រួចមកហើយ តែ​មិន​ទទួលបាន​ចំណាត់ថ្នាក់​នោះទេ ក្រោយ​ចាញ់​កីឡាករ​មកពី​រុស្ស៊ី​ក្នុងជំនួប​បើកឆាក​៕  
លោក អ៊ុក ច័ន្ទដារា (អាវលឿង)និងលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា


 

Tag:
 តេ​ក្វាន់​ដូ ITF
  អ៊ុក ច័ន្ទ​ដា​រា​
  World ITF Taekwon-do Championship
© រក្សាសិទ្ធិដោយ thmeythmey.com