ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ទឹង​សំរោង បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ​
ជាតិ
សង្គមជាតិ
ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ទឹង​សំរោង បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ​
31, Aug 2019 , 1:09 pm        
រូបភាព
រូបភាពពី លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ
រូបភាពពី លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ទឹង​សំរោង ខេត្តកំពង់ស្ពឺ អាជ្ញាធរ​បានសម្រេច​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ នៅ​ថ្ងៃទី​៣១ ខែសីហា​នេះ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ទៅវិញ​កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។


 
​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ទឹង​សំរោង នេះ​ត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ជំនន់​ទឹកភ្លៀង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤​នោះ ត្រូវបាន​ស្រក​ទៅវិញ​ហើយ ដែល​ពុំមាន​ការខូចខាត និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​៕  
 

រូបភាពពី លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ


Tag:
 ​ផ្លូវជាតិ​
 ​ទឹកជំនន់​
 ​អាកាសធាតុ​
 ​វ៉ី សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com