ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់ឌុប៖ក្រសួងស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុតាមកុំព្យូទ័រ បាន៣០ភាគរយហើយ រូបភាពពីក្រសួង អប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ កិច្ចការបូក ស្រង់ និងផ្ទៀងផ្ទាត់ពិន្ទុ របស់បេក្ខជនប្រឡងបាក់ឌុប ដោយកុំព្យូទ័រ សម្រេចបាន៣០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានថ្មីៗ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទៀតថា ដំណើរការបូក ស្រង់ និងផ្ទៀងផ្ទាត់ពិន្ទុនេះ មានលក្ខណៈខុសពីឆ្នាំមុនបន្តិច ដែលនឹងធានាមិនឲ្យមានករណីខុសឆ្គងដូចនឹងឆ្នាំមុននោះទេ ។ លោក រស់ សុវាចា បន្ថែមថា៖«បទបញ្ញត្តិទាក់ទងនឹងគ្រប់ដំណាក់កាលក្នុងការប្រឡងគឺដូចនឹង៥ឆ្នាំកន្លងទៅដែរ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រសួងបានបង្កើតប្រព័ន្ធកុំព្យូទ័រថ្មី ហើយមានបច្ចេកវិទ្យាទំនើបជាងមុន»។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រសួងអប់រំមិនទាន់អាចបញ្ជាក់បានថា ឆ្នាំនេះនឹងមានកំណើនសិស្សដែលជាប់ប៉ុន្មានភាគរយនៅឡើយ ប៉ុន្តែលោករំពឹងទុកពីលទ្ធផលវិជ្ជមានដោយសារក្រសួងបានធ្វើកំណែទម្រង់ ច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុនេះ មានរយៈពេល១០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា។ ការប្រកាសលទ្ធផលប្រឡង នឹងធ្វើឡើងនៅថ្ងៃទី១០ កញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១១ ខែកញ្ញា សម្រាប់បណ្តាខេត្តផ្សេង៕
81862
Tag:
កំណែវិញ្ញាសា
បាក់ឌុប
កុំព្យូទ័រ
អប់រំ
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com