ជាតិ
សេដ្ឋកិច្ច
រយៈពេល​៨​ខែ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជិត​៧០​លាន​ដុល្លារ ធ្លាក់ចុះ​ជិត​១២%
01, Sep 2019 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៨​ខែ ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជិត ៧០​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន​នាក់ ដែល​បានមក​ទស្សនា​តំបន់​អង្គរវត្ត​។ ប្រាក់ចំណូល​នេះ ថយចុះ ១១.៨២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។


 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ថ្ងៃទី ១ ខែកញ្ញា បាន​ឲ្យ​ដឹងថា​រយៈពេល​៨​ខែ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,៥៥១,៨៣៦​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណូល​ពី​ការលក់​សំបុត្រ មាន​ចំនួន ៦៩,៤៦៤,២១៧ ដុល្លារ ថយចុះ​១១.៨២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​
 
​ដោយឡែក​បើ​គិតតែ​ក្នុង​ខែសីហា ឆ្នាំ​២០១៩​វិញ ចំណូល​ពី​ការលក់​សំបុត្រ​មាន​ចំនួន ៧,១៥៤,០៥៨​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ចំនួន ១៥៨,១២៤​នាក់​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅក្នុង​ខែសីហា ធ្លាក់ចុះ​ដល់​ទៅ​ជាង​២១​ភាគរយ បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​នៅក្នុង​ខែសីហា ឆ្នាំ​២០១៨៕ 
 

Tag:
 ចំណូល​
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com