ជាតិ
ពោធិ៍​សែន​ជ័យ បង្កើត​ក្រុមការងារ​ទទួល​បដិសណ្ឋារកិច្ច ចាំ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ទាំង​៧​សង្កាត់​
04, Sep 2019 , 9:19 pm        
រូបភាព
រូបពីខណ្ឌពោធិ៍សែនជ័យ
រូបពីខណ្ឌពោធិ៍សែនជ័យ
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយ​នាម​ក្រុមការងារ ដោយ​ភ្ជាប់​នឹង​លេខ​ទូរ​សព្ទ សម្រាប់​ទំនាក់ទំនង​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទាំង​៧​របស់​ខណ្ឌ​មួយ​នេះ​។


 
​ក្រុមការងារ​ចាំ​ផ្ដល់​សេវា​ខាងលើនេះ ត្រូវបាន​រាយ​នាម​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​២៦​ខែសីហា របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​បញ្ជីរាយនាម​ក្រុមការងារ​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ទទួលបាន​សេវា​ល្អ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្កើត​ក្រុមការងារ​ទទួល​បដិសណ្ឋារកិច្ច​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​ទាំង​៧»៕
 









Tag:
 ពោធិ៍​សែន​ជ័យ​
  រដ្ឋបាល​
  សេវាសាធារណៈ​
  ហែម ដា​រិ​ទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com