នៅសល់តែ​១​ខែ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​២០១៩ ហើយ​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
នៅសល់តែ​១​ខែ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​២០១៩ ហើយ​
04, Sep 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ដំណើរការ​ជា​ផ្លូវការ​ក្នុង​រយៈពេល ១ ខែ​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។
 
​នេះ​គឺជា​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៦ ក្រោម​ការរៀបចំ​ឡើងរ​បស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អចលនទ្រព្យ Realestate.com.kh ហើយ​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​បន្តបន្ទាប់​កន្លងមក​មាន​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ពី​សំណាក់​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ គម្រោង​អភិឌ្ឍន៍​ធំៗ អ្នកទិញ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ 
 
​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ ត្រូវបាន​គេ​មើលឃើញថា​ជា​វេទិកា​ដែល​ប្រមូលផ្ដុំ​គម្រោង​ធំៗ និង​ជំរុញ​ដល់​ប្រតិបត្តិ​ការទិញ​លក់​អចលនទ្រព្យ​ដ៏​មាន​ប្រសិទ្ធភាព ពោលគឺ​ទទួលបាន​ភាពជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិ​នៃ​ការទិញ​លក់​អចលនទ្រព្យ​កម្ពុជា​។ តួយ៉ាង​ពិ​ព័រ​ណ៌​ឆ្នាំ​២០១៨ មាន​អ្នកចូលរួម​ជាង ១ ម៉ឺន​នាក់ គម្រោង​តាំង​បង្ហាញ​ជិត ១០០ គម្រោង ជាពិសេស​អចលនទ្រព្យ​បាន​លក់​នៅនឹងកន្លែង​គិត​ជា​ទឹកប្រាក់​ជាង ៣០ លាន​ដុល្លារ​។ 
 
​គម្រោង​ធំៗ​ចូលរួម​តាំង​បង្ហាញ​
 
​សម្រាប់​ឆ្នាំនេះ​វិញ គម្រោង​ធំៗ ទាំង​បុរី ខុន​ដូ ដី​ឡូ​តិ៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​តុបតែង​នឹងចូលរួម​តាំង​បង្ហាញ​សេវាកម្ម​ជាច្រើន​របស់​ពួកគេ​។​
​ក្រុមហ៊ុន​ទាំងនេះ​មានដូចជា​៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន​MAA Architecture & Design ក្រុមហ៊ុន Unicom Science Plastic (Cambodia) 
 
​រីឯ​គម្រោង​ធំៗ​មានដូចជា​៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village និង​គម្រោង Victory Bay​។​
 
​ម្ចាស់់​ឧបត្ថម្ភ​កម្មវិធី 
 
​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ  ZTO Express ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ចិន និង​ក្រុមហ៊ុន​EZECOM ជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​បាន​ចូលរួម​ជាមួយ​វេទិកា​នេះ និង​ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​សម្រាប់​ពិ​ព័រ​ណ៌​អចលនទ្រព្យ​ក្នុងឆ្នាំនេះ​។ 
 
​ហេតុអ្វី​ត្រូវ​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ​? 
 
-​ឱកាសល្អ​បំផុត​ក្នុងការ​ស្វែងរក​លំនៅដ្ឋាន​ប្រណិតៗ ច្រើន​ជម្រើស​ក្នុងពេល​តែមួយ​
- មានការ​តាំង​បង្ហាញ​គម្រោង​ធំៗ ដូចជា ផ្ទះ ដី ខុន​ដូ បុរី ដី​ឡូ​តិ៍ នៅនឹងកន្លែង​
- ស្វែងយល់​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ឱកាស​វិនិយោគ​ថ្មីៗ​
- ផ្តល់ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នីមួយៗ 
- ចូលរួម​សិក្សា​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ ជាមួយ​ប្រធានបទ​ល្អៗ ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បីៗ​។ 
 
​ពិព័រណ៍​ធ្វើ​នៅ​កន្លែង​ណា​?
 
​ពិព័រណ៍​លំនៅ​ដ្ឋា​កម្ពុជា​នឹងធ្វើ​នៅក្នុង​សណ្ឋាគារ​ណាហ្គា​វើ​ល សាល​ធំ ជាន់​ទី​ពីរ ដែលជា​ទីតាំង​ដ៏​ងាយស្រួល និង​ល្អ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​៕
​ប្រភព​៖ realestate.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com