ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រចាំឆ្នាំរបស់បណ្តាញអ្នកជំនួញអន្តរជាតិ មានពាណិជ្ជករក្នុងស្រុកចូលរួមជិត៥០០នាក់រួមជាមួយ BNI មកពីបណ្តាប្រទេសជាច្រើន
06, Sep 2019 ,
3:13 pm
រូបភាព
×
ដោយ:
ថ្មីៗ
រាជធានីភ្នំពេញ៖ ជំនួបអ្នកជំនួញអន្តរជាតិប្រចាំនៅកម្ពុជាដែលហៅកាត់ថា BNI Cambodia បានប្រព្រឹត្តទៅមួយថ្ងៃពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងផ្សារទំនើប Aeon Mall Sen Sok City ដោយមានសមាជិកជាអ្នកជំនួញនៅក្នុងស្រុកជាមួយ BNI Asean ប្រមាណជាង៥០០នាក់ចូលរួមស្វែងយល់ពីអាជីវកម្ម និងការរៀនសូត្រផ្សេងៗពីគ្នា។
លោក ឡុក ស្មិតសាមឌី នាយកបណ្តាញអ្នកជំនួញអន្តរជាតិ ប្រចាំនៅកម្ពុជា (National Director of BNI Cambodia) បានមានប្រសាសសន៍ថា៖ « BNI Cambodia ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជាលើកដំបូងតាមរយៈការទិញសិទ្ធិពាណិជ្ជកម្ម (Franchise) នៅក្នុងឆ្នាំ ២០១៣ ដោយគិតមកដល់ពេលនេះមានម្ចាស់អាជីវកម្មជិត ៦០០នាក់ កំពុងប្រើប្រាស់ប្រព័ន្ធ BNI ដើម្បីពង្រីកអាជីវកម្មរបស់គាត់»។
បច្ចុប្បន្ននេះ BNI Cambodia មាន ១៧ សាខា (Chapters) បន្ថែមសាខា សៀមរាប និងបាត់ដំបង។ សមាជិកសរុបចំនួន ៦០០ នាក់ បានបង្កើតឱកាសអាជីវកម្មឲ្យគ្នាទៅវិញទៅមកចំនួន ៨៤,៥២៤ ឱកាស គិតជាសាច់ប្រាក់ចំនួន ៩៦,៣៧៥,១៤១.០០ ដុល្លារ និងបានបង្កើតឱកាសការងារចំនួន ៣០០០ កន្លែងដល់ប្រទេសកម្ពុជាផងដែរ។
ប្រព័ន្ធ BNI បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៥ ដោយ Dr. Ivan Misner ហើយគិតមកដល់បច្ចុប្បន្ននេះមាន សមាជិក ២៦០,០០០ មានសាខាចំនួន ៩១៦៦ ក្នុងប្រទេសចំនួន ៧៥ និងមានចំណូលសរុប ១៥,៩ កោដិដុល្លារឆ្នាំ ២០១៩។
អ្វីដែលធ្វើអោយ BNI ទទួលបានជោគជ័យដូចសព្វថ្ងៃ ដោយឈរលើទស្សនវិជ្ជាមួយ “Give Gain” (ឲ្យកាន់តែច្រើនទទួលបានកាន់តែច្រើន)។ សមាជិក BNI ទាំងអស់យល់ថាយើងមានលក្ខណៈជាកសិករមិនមែនជាព្រានព្រៃនោះឡើយ។ យើងដាំដុះស្រោចទឹកលើទំនាក់ទំនងអាជីវកម្មយូអង្វែងព្រោះយើងយល់ថាការប្រកបអាជីវកម្មបានល្អលុះត្រាតែគេស្គាល់យើង គេចូលចិត្តយើង និងគេជឿជាក់លើយើង (Know Like, and trust)។
សម្រាប់អត្ថប្រយោជន៍របស់ BNI ទាំង ៦ សម្រាប់ម្ចាស់អាជីវកម្មក្នុងពិភពលោកក៏ដូចជានៅប្រទេសកម្ពុជាយើងកំពុងប្រើប្រាស់ដើម្ពីពង្រីកអាជីវកម្ម
១. ក្រុមលក់និងទីផ្សារដែលធ្វើការជូនអ្នកដោយមិនបាច់ឲ្យប្រាក់ខែ ឬកម្រៃជើងសារ
២. សិទ្ធិផ្ដាច់មុខនៅក្នុងក្រុមរាល់ឱកាសអាជីវកម្មដែលក្រុមលក់និងទីផ្សាររកបាននឹងធ្លាប់មកលើយើងដោយសិទ្ធិផ្ដាច់មុខ។
៣. ប្រភពអាជីវកម្មមិនចេះរីងស្ងួតជាសមាជិក BNI យើងដឹងពីឱកាសអាជីវកម្មមុននឹងដឹងថាភ្ញៀវរបស់យើងបន្ទាប់ជាអ្នកណា។
៤. ការរៀនសូត្រនិងបណ្ដុះបណ្ដាលជានិរន្ត៍
៥. មានអ្នកទំនាក់ទំនងអាជីវកម្មយូអង្វែងយើងមានក្រុមឱកាសអាជីវកម្មមួយក្រុមដែលមានបទពិសោធន៍និជោគជ័យខុសៗគ្នាចាំឲ្យយោបល់យើង។
៦. ឱកាសពង្រីកអាជីវកម្មទៅក្រៅប្រទេស និងក្នុងប្រទេសដោយ BNI នៅក្នុងប្រទេស។ល។
គួររំលឹកថាការជួបជុំគ្នានៅនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
-ជាឱកាសល្អសម្រាប់ឲ្យអ្នកជំនួញអាចបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូដែលពួកគាត់កំពុងស្វែងរក
-ជាឱកាសល្អដែលសមាជិកទាំងអស់អាចពង្រើងទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើឡើង
-ជាឱកាសល្អសម្រាប់អ្នកជំនួញ ក្នុងការផ្សព្វផ្សាយពាណិជកម្មអំពីផលិផលរបស់ពួកគាត់
-ជាឱកាសល្អសម្រាប់អ្នកជំនួញ ក្នុងការជួពផ្ទាល់ជាមួយអតិថិជនគោលដៅរបស់ខ្លួន
-ជាឱកាសល្អសម្រាប់អ្នកជំនួញ ក្នុងការទទួលបាននូវចំណេះដឹងថ្មី និងល្អប្រសើពីវាគ្មិននៃ BNI Cambodia។
អស់លោកជាម្ចាស់អាជីវកម្មទាំងអស់ប្រសិនអស់លោកគិតថា BNI Cambodia អាចជួយពង្រីកអាជីវកម្មរបស់អស់លោកអ្នកបានសូមអញ្ចើញទំនាក់ទំនងជាមួយក្រុម BNI ដែលជិតលោកអ្នក។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- Tel 023-6366 388
- Email
[email protected]
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម