ជាតិ
រូបត្លុក
បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន និងអ្នកមើលព័ត៌មាន បញ្ចុកព័ត៌មានឲ្យគ្នាទៅវិញទៅមក…!
× ភ្នំពេញ៖ កាលពីមិនទាន់លេចចេញវត្តមានបណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មានបែបបុរាណ (កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍…) មានឥទ្ធិពលលើអ្នកស្តាប់ អ្នកអាន និងអ្នកទស្សនា (អ្នកទទួលព័ត៌មាន) ខ្លាំងណាស់ ព្រោះ អ្នកទទួលព័ត៌មានមិនអាចប្រតិកម្មតបតជាមួយបណ្តាញសារព័ត៌មានទាំងនោះបានឡើយ។ ប៉ុន្តែ ចាប់តាំងពីមានវត្តមានបណ្តាញសង្គមមក អ្នកអាន ស្តាប់ ទស្សនា អាចប្រតិកម្មតបតជាមួយបណ្តាញព័ត៌មានបានយ៉ាងងាយស្រួល។ ជាក់ស្តែង បើមានចំណុចណាដែលអ្នកទទួលព័ត៌មានមិនពេញចិត្ត ពេលនោះ ពួកគេអាចបញ្ចេញយោបល់នៅលើបណ្តាញសង្គមបាន ខុសពីពេលមុន ដែលអ្នកទទួលព័ត៌មាន រង់ចាំតែគេផ្តល់ឲ្យប៉ុណ្ណោះ។ ទាក់ទងទៅនឹងនិន្នាការថ្មីនេះ អ្នកសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ត្រូវតែពង្រឹងសមត្ថភាព និងកែលម្អរគុណភាពដំណឹងទ្វេដង ប្រសិនបើពួកគេចង់ចៀសផុតពីការរិះគន់ពីសំណាក់អ្នកសារព័ត៌មានប្រជាពលរដ្ឋ (Citizen Journalist)៕
© រក្សាសិទ្ធិដោយ thmeythmey.com