ជាតិ
ភ្ជុំបិណ្ឌ៖ ក្រសួងការងារ អនុញ្ញាតឲ្យនិយោជិតឈប់សម្រាក ៤ថ្ងៃ រូបភាពពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
×
ដោយ៖ សុផល រតនៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឲ្យម្ចាស់ ឬនាយកសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករ-និយោជិតឈប់សម្រាកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-៣០ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។
រដ្ឋមន្ត្រីក្រសួងការងារ ក៏បានណែនាំឲ្យម្ចាស់ ឬនាយកសហគ្រាសទាំងអស់ ដែលស្ថិតក្នុងការអនុវត្តច្បាប់ស្ដីពីការងារ ត្រូវរៀបចំបើកប្រាក់ឈ្នួលលើកទី២ ជូនកម្មករ-និយោជិតឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ។ សេចក្ដីជូនដំណឹងដដែល បន្ថែមថា៖« ក្នុងករណីដែលសហគ្រាសពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សហគ្រាសត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ»។
ការកំណត់ថ្ងៃឈប់សម្រាកក្នុងឱកាសភ្ជុំបិណ្ឌនេះ គឺក្រសួងអនុវត្តដោយយោងតាមច្បាប់ស្ដីពីការងារ និងប្រកាសរបស់ក្រសួង ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩៕
Tag:
ឈប់សម្រាក
ការងារ
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com