បាក់​ឌុប​ឆ្នាំ​២០១៩៖ អ្នក​ជាប់​មាន​៦៨.៦២ ភាគរយ និទ្ទេស A មាន ៤៤៣ នាក់​
ជាតិ
បាក់ឌុប
បាក់​ឌុប​ឆ្នាំ​២០១៩៖ អ្នក​ជាប់​មាន​៦៨.៦២ ភាគរយ និទ្ទេស A មាន ៤៤៣ នាក់​
09, Sep 2019 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩​។ លទ្ធផល​បាន​បង្ហាញថា  សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។​



​​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​។​

​កាលពី​ឆ្នាំ​២០១៨ លទ្ធផល​បាក់​ឌុប​ត្រូវបាន​ប្រកាស​រហូតដល់​ទៅ​ពីរលើក ដោយសារ​មានការ​តវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង​សំណេរ​របស់ខ្លួន​។ ក្រោយ​ការតវ៉ា គណៈកម្មការ​ជំនាញ បាន​រកឃើញថា ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​។​

បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស ក្រសួង​អប់រំ បានប្រកាសថា អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ មាន ៧៦ ០៣៤​នាក់ ត្រូវជា ៦៧.០៧​ភាគរយ ក្នុងនោះ និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​១៥ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​៕



Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com